Connect with us

ជីវិតកម្សាន្ដ

​ទស្សនិកជននៅតែចាត់ទុកតួ ម៉ារីម៉ា ជាស្រីស្អាត​បំផុត​នៅ​ហ្វីលីពីន ទោះមានវ័យកៀក ៤០ ឆ្នាំក្ដី

បានផុស

នៅ

តារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសហ្វីលីពីន នាង Marian Rivera ឬទស្សនិកជនខ្មែរចំណាំហៅ ម៉ារីម៉ា បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធ-ផ្សព្វផ្សាយម៉ាកគ្រឿងអលង្ការយីហោមួយ ស្របពេលដែលម្នាក់ៗលាន់មាត់សរសើរសម្រស់នាងថានៅតែជាស្រីស្អាតដាច់គេដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ Marian Rivera ទទួលបានការចាប់អារម្មណ៍ពីមហាជន នៅពេលដែលនាងចូលរួមក្នុងពិធីសម្ពោធ-ផ្សព្វផ្សាយម៉ាកគ្រឿងអលង្ការ​ ដោយក្នុងព្រឹត្តិការណ៍រាជិនីដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសហ្វីលីពីនរូបនេះបានជ្រើសរើសការរចនាសម្រាប់ខ្លួននាងជាមួយនឹងឈុតរលោងរឹបរាងពណ៌ផ្កាឈូកស្រាល និងរំលេចខ្សែរ៉ូបតូចលើស្មាដ៏ទាក់ទាញនិងសិចស៊ី។

ជំនួសឲ្យការទំលាក់សក់បាំងស្មា តារាស្រីរូបនេះបានចងសក់លើកទៅក្រោយអស់ៗ ដើម្បីជួយបង្ហាញយ៉ាងពេញលេញនូវភាពស្រស់ស្អាត ក៏ដូចជាឈុតគ្រឿងអលង្ការដែលនាងពាក់លម្អខ្លួនផងដែរ។ លើសពីនេះ ការតុបតែងមុខបែបធម្មជាតិ ជាមួយនឹងបបូរមាត់រលោង ក៏រួមចំណែកក្នុងការលើកកំពស់រូបរាងស្រស់ស្រាយ និងសម្រស់ស្អាតបំផុតប្រចាំហ្វីលីពីន។

ទោះយ៉ាងនេះក្ដី បើក្រឡេកមើលរូបភាពរបស់តារាចម្រៀងស្រីក្នុងជីវិតពិត មហាជនជាច្រើនស្ទើរតែមិនជឿថានាងមានអាយុជិត ៤០ឆ្នាំទៅហើយ។ ពេលមានវត្តមានក្នុងពិធីនោះ Marian តែងតែញញឹមបង្ហាញថាមពលវិជ្ជមាន និងឆ្លើយសំណួរយ៉ាងសាទរជាមួយមនុស្សគ្រប់គ្នា។

អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះសម្រស់ពិតរបស់តួម៉ារីម៉ាតាមរយៈកញ្ចក់កាមេរ៉ាធម្មតា។ មតិជាច្រើនបាននិយាយថា នាងតែងតែស្វែងរកភាពស្រស់ស្អាតពីធម្មជាតិ និងភាពសាមញ្ញក្នុងការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយទើបនាងចូលចិត្តបង្ហាញរូបរាងសាមញ្ញ។ ជាមួយគ្នានេះ នាងក៏បានចូលរួមពិធីបុណ្យកីឡារបស់កុមារក្នុងនាមជាឪពុកម្តាយ សម្រស់របស់នាងនៅតែលេចធ្លោខ្លាំង ទោះមិនតុបតែងខ្លួនឆើតឆាយ។

សូមបញ្ចាក់បន្ថែមទៀតថា Marian Rivera ឬម៉ារីម៉ា កើតនៅឆ្នាំ ១៩៨៤ នាងត្រូវបានគេស្គាល់ថាជាតារាម៉ូដែល និងជាតារាសម្តែងកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តហ្វីលីពីន​។ បន្ទាប់ពីប្រឡូកក្នុងវិថីសិល្បៈជិតពីរទសវត្សរ៍មក មិនត្រឹមតែធ្វើឲ្យមានអនុស្សាវរីយ៍ជាមួយនឹងសម្រស់ចម្រុះរបស់នាងប៉ុណ្ណោះទេ តារាស្រីក៏បានបន្សល់ទុកនូវភាពទាក់ទាញក្នុងដួងចិត្តទស្សនិកជន តាមរយៈស្នាដៃល្បីៗជាច្រើនដែលធ្លាប់ចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាកាលកន្លងមក។

ក្រៅពីឈុតឆាកស្នេហាផ្អែមល្ហែមតាមរយៈកញ្ចក់ទូរទស្សន៍ ម៉ារីម៉ាក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនជាពិសេសស្រីៗមានភាពច្រណែននឹងនាង ក្រោយតារាស្រីរូបនេះប្រកាសរៀបការជាមួយតារាប្រុសសង្ហា Dingdong Dantes និង​រួមរស់​ជាមួយ​គ្នា​បាន​៩​ឆ្នាំ ព្រមទាំងកូនប្រុសមួយស្រីមួយមកដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖saostar

ចុចអាន៖Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម