Connect with us

ជីវិតកម្សាន្ដ

ផ្លូវការ! សមាជិកទាំងអស់របស់ BLACKPINK បន្តកុងត្រាជាមួយ YG

បានផុស

នៅ

នៅថ្ងៃទី ០៦ ខែធ្នូ ផលិតកម្ម YG Entertainment ដែលជាទីភ្នាក់ងាររបស់ក្រុម BLACKPINK បានធ្វើសេចក្តីប្រកាសមួយ​​ បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមនេះ​ ហើយនៅទីបំផុតបានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយសម្រាប់សកម្មភាពរបស់ក្រុម ដោយផ្អែកលើការជឿជាក់យ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក។

ផលិតកម្ម YG Entertainment បានធ្វើសេចក្ដីប្រកាសជាផ្លូវការថា “យើងបានឈានដល់កិច្ចព្រមព្រៀងដោយជោគជ័យនៅក្នុងក្រុមប្រឹក្សាភិបាលរបស់យើង ទាក់ទងនឹងការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សមាជិកទាំងបួនរបស់ BLACKPINK ដែលជាការគោរពដល់សិល្បករ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចរចាកិច្ចសន្យារបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment បានបន្តចាប់តាំងពីកិច្ចសន្យាមុនរបស់ពួកគេបានផុតកំណត់នៅក្នុងខែសីហា ខណៈពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីបន្តសកម្មភាពក្រុម ព្រមទាំងកិច្ចសន្យាបុគ្គលសម្រាប់សមាជិកនីមួយៗមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ យោងតាម Munhwa Ilbo បញ្ចាក់ថា​ កន្លងមកសមាជិកពីរនាក់រួមទាំង Lisa បានជ្រើសរើសផ្លូវបំបែកជាមួយផលិតកម្ម YG Entertainment រួចហើយ ខណៈដែលការពិភាក្សាជាមួយសមាជិកពីររូបដែលនៅសល់កំពុងដំណើរការនៅឡើយទេ។

សូមបញ្ចាក់ថា BLACKPINK បាន​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​របស់​ពួក​គេ Born Pink ក្នុង​ខែ​កញ្ញា។ ដំណើរកម្សាន្តនេះបានទាក់ទាញអ្នកចូលរួមដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ១.៨លាននាក់ ដែលបង្កើតការលក់កើនឡើងជិត ៣០០ ពាន់លានវ៉ុន។ ទោះបីជាមិនមានកិច្ចសន្យាផ្តាច់មុខបុគ្គលក៏ដោយ ក៏គេរំពឹងថា YG និងសមាជិកម្នាក់ៗ​នឹងបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីសកម្មភាពក្រុមរបស់ BLACKPINK ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖allkpop

ចុចអាន៖​Jin ត្រូវតំឡើងឋានៈជាពលទាហានដំបូងគេ ក្នុងនាមជាយោធាគំរូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម