Connect with us

ជីវិតកម្សាន្ដ

ពាក្យចចាមអារ៉ាមថា G-Dragon ​ត្រៀមហក់ចូល Galaxy គឺជាការពិត

បានផុស

នៅ

នៅក្នុងឧស្សាហកម្មដ៏សំខាន់មួយតារាចម្រៀងកូរ៉េខាងត្បូង G-Dragon ត្រូវគេរាយការណ៍ថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយសាជីវកម្ម Galaxy រួចហើយ នេះបើយោងតាមរបាយការណ៍ផ្តាច់មុខពី Money Today បានចុះផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងក្នុងបានលើកឡើងថា ការចរចាររវាង G-Dragon និងសាជីវកម្ម Galaxy បានបញ្ចប់ដោយជោគជ័យ ដោយបង្ហាញពីការប្រកាសជាផ្លូវការកៀកនឹងមកដល់នាពេលខាងមុខនេះតែប៉ុណ្ណោះ។ អ្នកជិតដិតនឹងតារាប្រុសរូបនេះបានលួចបង្ហើបឲ្យដឹងថា អតីតសមាជិកក្រុម BIGBANG និងសាជីវកម្ម Galaxy បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងកិច្ចសន្យាផ្តាច់មុខរួចរាល់។

ទោះយ៉ាងនេះក្ដី លោក Choi Yong Ho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Galaxy បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលដែលលោកបានបំពេញតួនាទីជាប្រធានអមដំណើរប្រធានាធិបតីកូរ៉េ លោក Yoon Suk Yeol ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតាក្នុងខែតុលា ឆ្នាំ ២០២៣។

ឆ្លើយតបទៅនឹងព័ត៌មានដែលបានលេចឮថ្មីៗនេះខាង Galaxy បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ Money Today ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតច្បាស់លាស់ណាមួយនោះទេ។​ Galaxy​ គ្រាន់តែប្រកាសជំហររបស់ខ្លួនថា “គ្មានអ្វីដែលយើងអាចបញ្ជាក់ជាផ្លូវការបានទេនៅពេលនេះ។ វាពិបាកសម្រាប់ពួកយើងក្នុងការផ្តល់ចម្លើយនៅពេលនេះ ដូច្នេះយើងនឹងចែករំលែកបន្ថែមទៀតនៅពេលដែលយើងអាចធ្វើបាន”។

សូមបញ្ជាក់ដែរថា ទីភ្នាក់ងារ Galaxy​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ផ្តោតលើបញ្ញាសិប្បនិមិត្ត, metaverse, ​ការអភិវឌ្ឍន៍ IP និងការផ្តល់អាជ្ញាបណ្ណ រួមជាមួយការបណ្តាក់ទុនទៅក្នុងផលិតកម្ម ការគ្រប់គ្រង និងពាណិជ្ជកម្ម។ សាជីវកម្មមួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតស៊េរីរឿងល្បីៗដូចជា “Physical: 100” និង “Street Woman Fighter” កន្លងមក៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖អ្នកលេងអ៊ីនធឺណេតកូរ៉េ ប្រតិកម្មនឹងក្រុម BLACKPINK ដែលយល់ព្រមបន្តកុងត្រាជាមួយ YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម