Connect with us

ជីវិតកម្សាន្ដ

Taylor Swift ជាប់ជាបុគ្គលឆ្នើមប្រចាំ​ឆ្នាំរបស់ទស្សនាវដ្ដី Time

បានផុស

នៅ

ម្ចាស់ជយលាភីពានរង្វាន់ Grammy អាមេរិក Taylor Swift បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំ​ឆ្នាំរបស់ទស្សនាវដ្ដី Time ដោយយកឈ្នះលើខ្សែភាពយន្ត Barbie និងស្តេច Charles ទី៣​របស់ចក្រភពអង់គ្លេស។

(រូបថត៖ KHQ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនាវដ្តីបានផ្តល់រង្វាន់ដល់ Swift សម្រាប់ជំនាញដ៏អស្ចារ្យក្នុងការរៀបរាប់រឿងរ៉ាវ​ផ្ទាល់ខ្លួន ហើយនេះធ្វើឲ្យ Swift ក្លាយជាស្ត្រីដំបូងគេ ដែលឈ្នះរង្វាន់នេះ២ដង ចាប់​តាំងពីការចាប់ផ្តើមផ្តល់រង្វាន់នៅឆ្នាំ១៩២៧មក។

Swift ធ្លាប់ជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០១៧ នៅពេលនាងក្លាយជាអ្នកបំផុសគំនិតស្ត្រី ឲ្យនិយាយអំពីការរំលោភបំពានផ្លូវភេទ។

(រូបថត៖ AP)

សម្រាប់ឆ្នាំ២០២៣ ទស្សនាវដ្តីសរសេរថា “មានរឿងអស្ចារ្យ កំពុងកើតឡើងជាមួយ Swift។ នាង​បាន​ប្រើ​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុតតាមរយៈ​បទ​ចម្រៀង​ប៉ុប ​ដើម្បី​ប្រាប់​រឿងរ៉ាវ​របស់​នាង។ សមិទ្ធិផលរបស់ Swift ក្នុងនាមជាសិល្បករមួយរូប គឺពិតជាធំធេង ហើយនាងបានឈានដល់ចំណុចមួយដែលប្រៀបបានទៅនឹង Elvis Presley, Michael Jackson និង Madonna”។

ទស្សនាវដ្ដី​​បន្ត​ថា “​ក្នុង​នាម​ជា​អ្នក​ជំនួញ នាង​បាន​សាង​ចក្រភព​មួយ​ដែល​មាន​តម្លៃ​ជាង ១ ពាន់លានដុល្លារ ហើយក្នុងនាមជាតារាល្បី នាងបានបង្កភាពល្បីល្បាញជាយូរមកហើយ ព្រមទាំងដឹងពីរបៀបរក្សាកេរ្តិ៍ឈ្មោះទៀតផង”។

(រូបថត៖ GETTY IMAGES)

តារា​ចម្រៀង​រូប​នេះ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ក្នុង​ឆ្នាំ​២០២៣ ពោលគឺអាល់ប៊ុមដែលថតឡើងវិញលើកទី៣របស់នាងឈ្មោះ Speak Now មានការស្ទ្រីមជាប់កំណត់ត្រា ហើយភាពយន្តប្រគំតន្ត្រីរបស់នាងគឺ Taylor Swift: The Eras Tour បានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ក៏ដូចជាតន្ត្រីទេសចរណ៍ទូទាំងពិភពលោកដែលរកចំណូលបានខ្ពស់បំផុតផងដែរ។

ការប្រគំតន្ត្រីរបស់នាងនៅកណ្តាលទីក្រុង Seattle ក្នុងខែកក្កដា បានអង្រួនដីយ៉ាងខ្លាំង រហូតដល់អ្នកជំនាញផ្នែករញ្ជួយដី បានចុះបញ្ជីការរញ្ជួយស្មើនឹងកម្រិត ២.៣រ៉ិចទ័រ ដែលគេឲ្យឈ្មោះថា Swift Quake។

Travis Kelce និង Taylor Swift (រូបថត៖ GETTY IMAGES)

នាងក៏បានជួយដល់កីឡាដ៏ពេញនិយមបំផុតមួយរបស់អាមេរិកផងដែរ បន្ទាប់ពីចាប់ផ្តើមទាក់ទងជាមួយកីឡាករ Travis Kelce របស់ក្លិប Kansas City Chief ហើយការប្រកួតរបស់គាត់ ទទួលបានការទស្សនាកាន់តែច្រើនឡើងៗ។

សូមបញ្ជាក់ នៅឆ្នាំ២០២២ បុគ្គលប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time គឺបានទៅលើ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ Taylor Swift រងពាក្យចចាមអារ៉ាមស្នេហាម្ដងទៀត ជាមួយកីឡាករបាល់បោះកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម