Connect with us

ជីវិតកម្សាន្ដ

ខួបកំណើត Aum ឆ្នាំនេះសាមញ្ញមែន តែបាច់​ផ្កា​វិញ ពេញដោយលុយសុទ្ធ​

បានផុស

នៅ

តារាសម្ដែងសាច់ចាំ Aum Patcharapa ញញឹម​បិទមាត់មិនជិតនោះទេ ក្រោយទទួលបានបាច់ផ្កា​យក្ស​និងលាក់​លុយ​រាប់​សែន​ដុល្លារក្នុងភួង ខណៈមនុស្សជាច្រើនឃើញហើយសប្បាយចិត្តជំនួសនាងយ៉ាងខ្លាំង។

បើទោះជាឆ្នាំនេះនាងមិនមានខួបកំណើតដូចរាល់ឆ្នាំមុនក៏ដោយ។ ប៉ុន្តែជាមួយនឹងភាពគួរឲ្យស្រលាញ់​ ដែលតែងតែនៅជាមួយមិត្តភ័ក្តិជាប់លាប់ ទើបក្រុមមិត្តភ័ក្តិរបស់នាងបានរៀបចំ​ពិធី​ខួបកំណើត​ឲ្យ​ Aum Patcharapa បង្កើតការភ្ញាក់ផ្អើលដល់រៀមច្បងរូបនេះមិនធម្មតា។

ក្រៅពីពិធីជប់លៀងដែលរៀបចំដោយក្រុមមិត្តឆ្នាំនេះ Aum ក៏ទទួលបានភួងផ្កាដ៏ស្រស់ស្អាតពី Pananchita ដែលជា CEO ដ៏ប៉ិនប្រសប់ និងល្បីល្បាញរបស់ម៉ាកយីហោ Pananchita ផងដែរ។ ដែលមើលដំបូងទស្សនិកជនស្មានថាជាផ្កាធម្មតាប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអ្នកមើលដោយល្អិតល្អន់បំផុតទើបដឹងថាវាជាបាច់ផ្កាលាក់លុយរាប់ម៉ឺនដុល្លារឯណោះ។

ក្នុងនោះផងដែរ តារាសម្ដែង Aum Patcharapa បានសរសេរសារយ៉ាងពេញអត្ថន័យយ៉ាងដូច្នេះ “អរគុណ​ច្រើន! ភួងប្រាក់នេះ Aum ចូលចិត្តវាខ្លាំងណាស់។ អរគុណដល់ pananchita_akkrarasapthada និង pananchita__thailand ដែលតែងតែស្វាគមន៍រាល់ៗឆ្នាំ។ ខ្ញុំ​សង្ឃឹម​ថា​ ផលិតផល​លក់​ដាច់​ខ្លាំងលើសនេះទៀត”។

ទោះយ៉ាងណាក៏ដោយ ឆ្នាំនេះផងដែរ Aum ហាក់ប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញបំផុត​ ដោយមានតែក្រុមមិត្តជិតស្និតប៉ុណ្ណោះចូលរួមអបអរសាទរដល់នាង។ ប៉ុន្តែបើទោះជាតូចតាចក្ដី ក្ដីស្រលាញ់របស់មនុស្សជុំវិញខ្លួននាងមិនប្រែប្រួល សូម្បីតែប្រេនធំៗក៏ផ្ញើបាច់ផ្កាជាលុយសុទ្ធដល់នាងផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Janie បញ្ចេញឈុត​ក្រហម​អបអរ​បុណ្យ​ណូអែល តែហ្វេនលើកសរសើរសម្រស់ស្អាតខុសមុនឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម