ជីវិតកម្សាន្ដ
ជូរី ល្អហួស ប្រតិកម្មចំពោះនារីម្នាក់រិះគន់តិះដៀលប្រមាថកិត្តិយស
ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen International Cambodia2023 បានបញ្ចេញប្រតិកម្មដោយបង្ហាញអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីត្រូវបានស្រ្តីម្នាក់ធ្វើការរិះគន់ដៀលប្រមាថកិត្តិយសធ្ងន់ៗតាមរយ:បណ្តាញសង្គមហ្វេសប៊ុកបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

ប្រតិកម្មរបស់ម្ចាស់មកុដ Miss Preteen International Cambodia2023 រូបនេះបានធ្វើឡើងក្រោយពេលឃើញនារីម្នាក់ដែលប្រើប្រាស់ទំព័រហ្វេសប៊ុកមានឈ្មោះ ChanBophaPhol បានស៊ែររូបភាពរបស់ ជូរី ល្អហួស ភ្ជាប់សំណេរតិះដៀលថា មិនខ្វះពេលស៊ិចស៊ីទេ ហើយអាយុប៉ុណ្ណឹងទើប១៤ប្រញ៉ាប់ពាក់វាលដោះម្លេះ មិចចង់បានប្តីមែន?។

នារីម្ចាស់Account Facebookដដែលនេះបានរិះគន់ទៀតថា មិនសមភ្នែកទេនាងអើយ អ៊ីចឹងពាក់អាវធ្វើអ្វីជាខ្មែរមិនមែនបរទេសទេ ហេតុអ្វីក៏មិនចេះបិទបាំងខ្លះទៅបើសម្រស់ស្អាតហើយអ៊ីចឹងចរិតមាយាទឲ្យល្អថ្លៃថ្នូរហើយនាងមិចអាងខ្លួនកូនអ្នកមានធ្វើអ្វីក៏បានតាមចិត្ត?។

ជាប្រតិកម្មឆ្លើយតបការរិះគន់ខាងលើ បវរបញ្ញាវ័យក្មេង ជូរី ល្អហួស បានបង្ហាញការហួសចិត្តដូច្នេះថា “នាង ខ្ញុំទើបតែបញ្ចប់ការងារបញ្ចូលសំឡេងហើយក៏ឃើញអ្នកមីងស៊ែរដៀលរូបនាងខ្ញុំ មើលងាយនាងខ្ញុំ គ្រប់បែបយ៉ាងតើនាងខ្ញុំខុសអ្វី? នាងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់”។ ដោយឃើញបែបនេះអ្នកនាង ដេននី ក្វាន់ដែលត្រូវជាម្តាយ ល្អហួស បានប្រតិកម្មដែរថា ចរិតអ៊ីចឹងៗទុកអោយម៉ែលេងវិញត្រៀមយប់នេះកូនអញហាមប៉ះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី