Connect with us

ជីវិតកម្សាន្ដ

Thùy Tiên ត្រូវហ្វេនលើកសរសើរសម្រស់ ទោះគ្មានមកុដពាក់ក៏ដោយ

បានផុស

នៅ

នៅល្ងាចថ្ងៃទី ០៧ ខែធ្នូ រាជិនីសម្រស់កើតឆ្នាំ ១៩៩៨ Nguyễn Thúc Thùy Tiên បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហូជីមិញ ហើយបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណេតយ៉ាងឆាប់រហ័ស ដោយសារតែសម្រស់និងមន្តស្នេហ៍របស់នាងកាន់តែចាស់ទុំជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសកម្មភាពបោះជំហានចុះពីរថយន្តស៊េរីទំនើប Nguyễn Thúc Thùy Tiên បានស្លៀករ៉ូបពេលល្ងាចដែលមានខ្សែពីរ តុបតែងលម្អដោយរឿងអលង្ការដ៏ស៊ិចស៊ី និងប្រណិតៗរាប់ពាន់លើដងខ្លួន។ ការរចនានេះបានបង្ហាញឲ្យឃើញពីចង្កេះ និងខ្នងចំហរអួតពីភាពស៊ិចស៊ីរបស់នាងទៅកាន់ភ្នែកមហាជន។

ទោះបីជានាងមិនពាក់មកុដ​​ MGI ក៏ដោយ ក៏បវកញ្ញាវ័យ ២៥ឆ្នាំរូបនេះនៅតែបញ្ចេញពន្លឺជាមួយនឹងសម្រស់កាន់តែចាស់ទុំ និងមន្តស្នេហ៍នៃម្ចាស់ក្សត្រី។ មិនថានាងបង្ហាញខ្លួននៅទីណាក៏ដោយ នាងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់មនុស្សជាច្រើន។

យ៉ាងណាមិញ ប៉ុន្មាន​ថ្ងៃ​មុន​នេះ Thuy Tien បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប ២ ឆ្នាំ​នៃ​ការ​គ្រង​មកុដ Miss Grand International 2021 មួយរយៈពេលចុងក្រោយនេះ ថ្វីត្បិតតែអាណត្តិរបស់នាងបានបញ្ចប់ក៏ដោយ ប៉ុន្តែរាជនីតែងតែសកម្ម រួមចំណែកក្នុងវិស័យសិល្បៈ និងខិតខំប្រឹងប្រែងលើគម្រោងស្ម័គ្រចិត្តជាច្រើន។ ឈ្មោះ Thuy Tien នៅតែក្តៅគគុកក្នុងបេះដូងអ្នកទស្សនារាប់លាននាក់។

ក្នុងនោះ នាងបានសរសេរសារពេញដោយអត្ថន័យថា ថ្វីត្បិតតែផុតអាណត្តិក៏ដោយ ក៏ទំនួលខុសត្រូវរបស់ Miss Grand International នៅតែដដែល ពាក្យចាស់នៅតែដដែល​ ខ្ញុំមិនសន្យាថានឹងធ្វើឲ្យល្អបំផុតទេ ប៉ុន្តែខ្ញុំសន្យាថានឹងព្យាយាមឲ្យអស់ពីសមត្ថភាព សម្រាប់ Tien និងដោយសារតែ អារម្មណ៍​និង​ការ​ជឿ​ទុក​ចិត្ត​របស់​មនុស្ស​ទាំងអស់”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖saostar

ចុចអាន៖Thuy Tien ប្រារព្ធខួបលើកទី២យ៉ាងសាមញ្ញ ក្រោយក្លាយជាម្ចាស់មកុដ MGI ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម