ជីវិតកម្សាន្ដ
ទស្សនាវដ្តី២ដាក់ឈ្មោះ Jennie ថា ជាតារាមានឥទ្ធិពលក្នុងឧស្សាហកម្មម៉ូដប្រចាំឆ្នាំ ២០២៣
កាលពីពេលថ្មីៗនេះ ទស្សនាវដ្តីដ៏ល្បីល្បាញពីរគឺ Vogue Korea និង Vogue Business បានដាក់ឈ្មោះជាផ្លូវការថា Jennie សមាជិកក្រុម BLACKPINK ជាតារាដែលមានឥទ្ធិពលបំផុតក្នុងឧស្សាហកម្មម៉ូដនៅឆ្នាំ ២០២៣។

ចំណងជើងនេះត្រូវបានគណនា និងវាយតម្លៃដោយផ្អែកលើការកើនឡើងភ្លាមៗក្នុងការស្វែងរកនិងការផ្ដល់យោបល់នៃឈ្មោះ Jennie នៅលើបណ្តាញសង្គមទាំងអស់។ ជាពិសេសនៅពេលដែលតារាចម្រៀងរ៉េបដ៏សំខាន់ របស់ក្រុម BLACKPINK បង្ហាញខ្លួននៅក្នុងបណ្តាញសង្គម ព្រឹត្តិការណ៍ម៉ូដ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ចូលរួមចំណែកជួយវិស័យម៉ូដ ពន្លឿនការលក់ទូទាំងពិភពលោកផងដែរ។
ក្នុងឆ្នាំនេះ តារាចម្រៀង Solo បានបង្ហាញខ្លួនយ៉ាងគគ្រឹកគគ្រេងក្នុងព្រឹត្តិការណ៍អន្តរជាតិល្បីៗចំនួនពីរគឺ Met Gala និងមហោស្រពភាពយន្ត Cannes ។ ក្នុងកម្មវិធី Met Gala ឆ្នាំ២០២៣ នាងបានធ្វើឲ្យអ្នកគាំទ្រកោតសរសើរនាងពេលផ្លាស់ប្តូររហ័សជាមួយឈុតដែលនៅជាប់ខ្លួន។ ក្នុងកម្មវិធីមួយនេះនាងបានស្លៀកសំលៀកបំពាក់ពី BTS Fall Winter ដែលផលិតក្នុងឆ្នាំ ១៩៩០ និងរចនាដោយអ្នករចនារឿងព្រេងនិទានលោក Karl Lagerfeld ផ្ទាល់។ ភ្លាមៗនោះដែរ ការវាយតម្លៃដើម្បីប្រកួតប្រជែងជាមួយតារាហូលីវូដ Jennie នៅតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្ទុះឡើងដដែល។

នៅខែមិថុនា ឆ្នាំ ២០២៣ ឈុត BLACKPINK បានបន្តធ្វើឲ្យមានការភ្ញាក់ផ្អើលនៅមហោស្រពភាពយន្តទីក្រុង Cannes ក្នុងសំលៀកបំពាក់ចំនួន ៣ ជាមួយនឹងរចនាប័ទ្មចម្រុះពីភាពផ្អែមល្ហែមរហូតដល់បុគ្គលិកលក្ខណៈ និងភាពស៊ីវល័យ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ Jennie ក៏បានចំណាត់ថ្នាក់លេខ ១ ក្នុងចំណាត់ថ្នាក់កំពូលតារាទាំង ១០ ដែលត្រូវបានគេស្វែងរកច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ។
យ៉ាងណាមិញមិនថាកម្មវិធី Met Gala ឬ Cannes Film Festival ក៏ដោយ Jennie ក៏លេចមុខជាញឹកញាប់នៅក្នុងព្រឹត្តិការណ៍ម៉ូដផ្សេងទៀត ដោយបង្ហាញថាឥទ្ធិពលរបស់នាងមិនមែនជាមធ្យមទេ។ នេះមិននិយាយពី Paris Fashion Week 2023 ដែលជាព្រឹត្តិការណ៍សម្ភោធនៃការប្រមូលរបស់ Jennie និងម៉ាក Calvin Klein៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖saostar
ចុចអាន៖ហ្វេនព្រួយបារម្ភ V ខណៈកាតព្វកិច្ចយោធារបស់លោក គឺជាអង្គភាពប្រឆាំងភេរវកម្ម

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?