ជីវិតកម្សាន្ដ
Angelina បង្ហើបគម្រោង ចង់លាឈប់ពីសិល្បៈ មករស់នៅកម្ពុជាវិញ
Angelina Jolie ទម្លាយថា នាងចង់លាឈប់ពីការងារសិល្បៈ និងមានគម្រោងចាកចេញពីទីក្រុងឡូសអេនជឺលេស មកចំណាយពេលបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំពុងមានជម្លោះដ៏ជូរចត់ជាមួយអតីតស្វាមី Brad Pitt ។

តារាសម្តែងវ័យ ៤៨ ឆ្នាំរូបនេះ បានថ្លែងប្រាប់ទស្សនាវដ្តី The Wall Street Journal ដែលចេញផ្សាយនៅខែធ្នូនេះថា នាងទំនងជាមិនបានក្លាយជាតារាសម្ដែងនោះទេ ប្រសិនបើនាងមិនចូលក្នុងឧស្សាហកម្មហូលីវូដ ប៉ុន្តែបច្ចុប្បន្ននេះនាងមិនពេញចិត្តរស់នៅលើទឹកដីនេះទៀតឡើយ ។
ក្នុងនោះផងដែរ Angelina ប្រាប់ថា នាងចង់ផ្លាស់ទៅឆ្ងាយឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីទៅរស់នៅផ្ទះរបស់នាងនៅប្រទេសកម្ពុជា ពោលមិនចាំបាច់រហូតដល់ការតស៊ូផ្លូវច្បាប់ដែលកំពុងបន្តជាមួយអតីតស្វាមីរបស់នាងចប់សប់គ្រប់នោះទេ ។
Angelina បានប្រាប់ទស្សនាវដ្ដី WSJ ទៀតថា ដោយសារតែបញ្ហាផ្លូវច្បាប់នៅតុលាការនេះហើយ ទើបនាំឲ្យនាងបាត់បង់លទ្ធភាពក្នុងការរស់នៅ និងដើរហើរដោយសេរី ។ នាងបាននិយាយថា “វាជាផ្នែកមួយនៃអ្វីដែលបានកើតឡើងបន្ទាប់ពីការលែងលះរបស់ខ្ញុំ។ ខ្ញុំបានបាត់បង់សមត្ថភាពក្នុងការរស់នៅនិងធ្វើដំណើរដោយសេរី។ ប៉ុន្តែខ្ញុំនឹងផ្លាស់ប្ដូរកន្លែង នៅពេលដែលខ្ញុំអាចធ្វើបាន”។
នាងបានសារភាពថា ប្រសិនបើអាចចាប់ផ្ដើមសាជាថ្មី នាងទំនងជាមិនជ្រើសរើសយកការសម្ដែងជាអាជីពរបស់នាងទេ ដោយសារតែមានការចែករំលែកព័ត៌មានលម្អិតអំពីជីវិតផ្ទាល់ខ្លួន ដែលកើតចេញពីភាពល្បីល្បាញមួយនេះ ។

តារាស្រីហូលីវូដរូបនេះបាននិយាយបន្ថែមទៀតថា “តើអាចទៅរួចទេដែលខ្ញុំអាចទៅកន្លែងណាមួយ ហើយរីករាយនឹងការស្លៀកពាក់ ហើយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់? “។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Angelina ឈប់សម្រាកពីការសម្តែង នោះមិនមែនមានន័យថា នាងនឹងឈប់ធ្វើការទាំងស្រុងនោះទេ។ នាងនៅតែមានគម្រោងបន្តអាជីពសម្ដែង ប៉ុន្តែមិនមែនជាប់លាប់រហូតចងជើងនាងនោះទេ។
សូមបញ្ជាក់ដែរថា Angelina និង Brad Pitt បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០០៥ ហើយរៀបការនៅឆ្នាំ ២០១៥ ប៉ុន្តែបានបែកគ្នាវិញ ។ តាំងពីបែកគ្នាមក តារាទាំងពីរក៏បានឈ្លោះគ្នានៅតុលាការជុំវិញហាងស្រាដែលពួកគេធ្លាប់ជាម្ចាស់ភាគហ៊ុនជាមួយគ្នា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Daily Mail
ចុចអាន៖Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា