Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប ស្រក់ទឹកភ្នែក ខណៈមានអ្នករម្លឹករឿងកាលពី ១០ ឆ្នាំមុន

បានផុស

នៅ

ជា​ការ​ពិត​ណាស់ តារា​ចម្រៀង​រ៉េប លោក ចាន់ សំណាង ហៅ​ឌី​ជេ ក្តិប បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​វិស័យ​រ៉េប​ច្រើន​ឆ្នាំ​កន្លង​មក លោក​បាន​ឃ្លាតឆ្ងាយ​ពី​វិស័យ​សិល្បៈ​ស្ទើរ​ទាំងស្រុង​តែម្ដង។ ប៉ុន្តែ​ក្រោយ​ស្ងប់ស្ងាត់​មួយសន្ទុះ ថ្មីៗ​នេះ ឌីជេ ក្តិប បាន​វិល​ចូល​ប្រឡូក​អាជីព​ចម្រៀង​វិញ​ដូចដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​របស់​តារា​ចម្រៀង​រ៉េប​ល្បីឈ្មោះ​ឌីជេ ក្តិប ដែល​បាន​ត្រឡប់​បម្រើ​អារម្មណ៍​ទស្សនិកជន​ជាថ្មី​នេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ និង​មិត្តៗ​យុវវ័យ​មួយ​ចំនួន​ធំ បង្ហាញ​ការ​គាំទ្រ ហើយ​ជំរុញ​ការ​លើក​ទឹកចិត្ត​ចំពោះ​ឌីជេ​រូប​នេះ​ផង​ដែរ។ រឿង​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ថែម​ទៀត គឺ ឌីជេ ក្តិប បាន​បង្ហាញ​ក្តី​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន ខណៈ​មាន​អ្នក​រម្លឹក​រឿង​កាលពី ១០ ឆ្នាំមុន។

តួយ៉ាង​នៅ​លើ​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ P- phea phea បាន​រម្លឹក​ថា «កាលពី ១០ ឆ្នាំ​ជាង​មុន ខ្ញុំ និង​គ្រួសារ បាន​ទៅ​លេង​ប្រទេស​ថៃ ហើយ​ត្រឡប់​មក​វិញ​ជិះ​ឡាន​ជាមួយ​លោក​ប្អូន​ឌីជេ ក្តិប (បញ្ជាក់​លោកប្អូន​ក្តិប​ល្បី​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏បាន​ភ្លេច​កែវ​តែមួយ​យួរ ពេលនោះ​ ឌីជេ ក្តិ​ប រត់​យក​មក​ឲ្យ​ខ្ញុំ​វិញ​ឡើង​ហត់​បែកញើស​ជោក ហើយ​និយាយ​យ៉ាង​សុភាពរាបសារ​មក​រក​ខ្ញុំ ពោរពេញ​សុជីវធម៌ និង​សីលធម៌​…..»។ ម្ចាស់​គណនី​ហ្វេស​ប៊ុក​ដដែល​បន្ត​ថា លោក​ពិតជា​គោរព​ស្រលាញ់​គាំទ្រ​ពេញ​បេះដូង​ចំពោះ ឌីជេ ក្តិប។

ចំណែក​ម្ចាស់​គណនី​ហ្វេស​ប៊ុក​មួយទៀត ក៏បាន​បញ្ចេញ​មតិ​ដោយ​ខ្លី និង​សរសើរ ឌីជេ ក្តិប ដែរ​ថា «ឌីជេ ក្តិប ខ្លា​ចាស់ នៅតែ​អេម»។ តាមរយៈ​ខ្លឹមសារ​ខាងលើ បាន​ធ្វើ​ឲ្យ​ឌីជេ ក្តិប មាន​ក្តី​រំភើប​ក្ដុកក្ដួល​ក្នុង​ចិត្ត ដោយ​ឆ្លើយតប​ខ្លី​វិញ​ថា «អាន​ខម​មិន​នេះ​ហើយ ខ្ញុំ​ស្រក់​ទឹកភ្នែក»។

គេ​ចាំ​បាន​ថា ទោះបី​មួយ​រយៈ​កន្លងទៅ លោក ចាន់ សំណាង ឬ​ឌីជេ ក្តិប មិន​សូវ​មាន​វត្តមាន​លើ​វិថី​សិល្បៈ​ក្តី តែ​លោក​មិន​បាន​បង្ហាញ​ពី​ការ​បោះបង់​នោះ​ទេ។ ពោល លោក​តែង​បង្ហាញ​ពី​ឆន្ទៈ​ស្រលាញ់ និង​វិល​ចូល​វិស័យ​មួយ​នេះ​វិញ​។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ទៀត​នោះ គឺ ឌីជេ ក្តិប ថ្មីៗ​នេះ បាន​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ជាមួយ​ការ​បង្ហាញខ្លួន​វិល​មក​វិស័យ​ចម្រៀង​វិញ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

សំណាក​ចំណីអាហារ​១២​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិនិត្យ​រក​សារធាតុ​ហាមឃាត់

កីឡា១៧ នាទី មុន

អបអរសាទរ! U20 កម្ពុជា បាន​ឈ្នះ បារ៉ែន បង្កើត​ក្តី​សង្ឃឹម​​ឡើង​វគ្គ​បន្ត​

ចរាចរណ៍១ ម៉ោង មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

Sokha Hotels

ព័ត៌មានពេញនិយម