Connect with us

ជីវិតកម្សាន្ដ

មេធំ Bulgari អបអរដល់ Lisa ដែលចុះកុងត្រាថ្មីជាមួយ YG

បានផុស

នៅ

បន្ទាប់ពីរង់ចាំភាពច្បាស់លាស់អស់រយៈពេលជាយូរ បុគ្គលល្បីៗនិងអ្នកគាំទ្រនៅជុំវិញពិភពលោកបានសម្រុកចូលរួមអបអរសាទរ ចំពោះកិច្ចសន្យាថ្មីរវាងក្រុម BLACKPINK និងផលិតកម្ម YG Entertainment បើទោះបីជាកិច្ចសន្យាបុគ្គល​ កំពុងត្រូវបានចរចារយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយក្នុងចំណោមអ្នកទាំងនោះរួមមានដូចជា៖ Jean-Christophe Babin នាយកប្រតិបត្តិនៃ Bulgari ដែលជាម៉ាកគ្រឿងអលង្ការលំដាប់ខ្ពស់និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា JC Babin។

លោក JC Babin បានបង្ហោះសារអបអរសាទរនៅលើ Instagram ដោយបញ្ជាក់ថា “នេះគឺជាសុភមង្គលដ៏អស្ចារ្យ និងមានអារម្មណ៍រំភើបខ្លាំងណាស់ ដែល​បាន​ឮ​ដំណឹង​ពី​ក្រុម​ចម្រៀង​ស្រី BLACKPINK។ នៅពេលអនាគត ជាមួយនឹងការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ តាងនាមឲ្យ BVLGARI យើងរីករាយជាមួយនឹងជំហានឆ្ពោះទៅមុខថ្មីនេះសម្រាប់ទូតម៉ាកយីហោសកលរបស់យើង Lisa ដែលបានសម្រេចចិត្តបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការបង្កើត​ និងជំរុញឧស្សាហកម្ម K-pop ដល់​កម្រិត​ខ្ពស់​ជាង​មុន”។

យ៉ាងណាមិញ ក្រោមការសាទរពីមេធំរបស់ប្រេន​ Bulgari ក្នុងនោះទស្សនិកជនទូទាំងពិភពលោកបានចូលទៅអមដំណើរអបអរជាមួយហើយក៏ជាពេលមួយដែលមនុស្សគ្រប់គ្នាបានរង់ចាមមកជាយូរដែរសម្រាប់កុងត្រារបស់ក្រុម BLACKPINK។

សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ផលិតកម្ម YG Entertainment បានប្រកាសថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើការជឿជាក់យ៉ាងមុតមាំ យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សកម្មភាពក្រុមជាមួយ BLACKPINK ហើយគ្រោងនឹងតបស្នងនូវក្តីស្រឡាញ់របស់អ្នកគាំទ្រនៅជុំវិញពិភពលោកតាមរយៈសកម្មភាពជាសកលរបស់ពួកគេ រួមទាំងការចេញអាល់ប៊ុមថ្មី និងដំណើរទេសចរណ៍ពិភពលោកដ៏ធំ។ ទាំងអស់នេះត្រូវបានគាំទ្រដោយ YG ដោយអស់ពីចិត្ត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖LINE

ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម