ជីវិតកម្សាន្ដ
Selena កំពុងមានទំនាក់ទំនងស្នេហាជាមួយមិត្តជិតស្និទ្ធរបស់ Justin Bieber
កាលពីព្រឹកថ្ងៃទី ០៨ ខែធ្នូ មានសេចក្ដីរាយការណ៍ថា Selena Gomez បានបញ្ជាក់ច្បាស់ៗថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារារ៉េប និងផលិតករ Benny Blanco ជាមិត្តជិតស្និទ្ធរបស់ Justin Bieber ផងដែរ។
យោងតាមប្រភពព័ត៌មាន vietgiaitri បានឲ្យដឹងថា ថ្មីៗនេះ Selena បានចែករំលែករូបថតមួយសន្លឹក ដេកលើស្មារបស់ Benny Blanco ដោយក្តីស្រលាញ់ នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់នាង កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ។

ក្រោយមកមានគេចោទសួរនាងថា Selena Gomez ត្រូវបានសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយផលិតករ Benny Blanco។ មិនបង្អង់យូរ តារាចម្រៀងស្រីកើតឆ្នាំ ១៩៩២ ក៏បានបញ្ចេញមតិខ្លីមួយថានេះគឺជាការពិត ក្រោមចំណងជើងថា Selena Gomez បានបញ្ជាក់ពីទំនាក់ទំនងរបស់នាង។
នៅពេលទំនាក់ទំនងជាមួយអ្នកគាំទ្រនៅក្នុងផ្នែកមតិ Selena បានផ្តល់ការសរសើរជាសាធារណៈដល់ Benny Blanco ដូចជា “គាត់គឺជាអ្វីគ្រប់យ៉ាងនៅក្នុងបេះដូងរបស់ខ្ញុំ, “គាត់គឺជារឿងល្អបំផុតសម្រាប់ខ្ញុំ”។ ក្នុងនោះដែរ នាងក៏មិនភ្លេចរិះគន់អតីតគូស្នេហ៍របស់ខ្លួន ពេលសរសើរ Benny ថា «គាត់ល្អជាងអ្នកណាដែលធ្លាប់ណាត់ជួបខ្ញុំ»។
គួរបញ្ជាក់ដែរថា Benny Blanco គឺជាមិត្តជិតស្និទ្ធរបស់ Justin Bieber យូរមកហើយ។ សិល្បករទាំង២នាក់នេះចាប់ផ្ដើមក្លាយជាមិត្តនឹងគ្នាតាំងពីឆ្នាំ២០០៩។ Benny កើតនៅឆ្នាំ ១៩៩៨ គឺនៅពីក្រោយការជោគជ័យជាបន្តបន្ទាប់ដោយតារាចម្រៀងកំពូលៗរបស់ពិភពលោកដូចជា Ed Sheeran, Justin Bieber, Halsey, Katy Perry, Maroon 5, Kesha, Britney Spears, Rihanna។ លើសពីនេះ លោកក៏បានសហការជាមួយ Selena’s ដែលជាមិត្តស្រីថ្មីថ្មោងដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch ទម្លាយស្ថានភាពកិច្ចសន្យាផ្ទាល់ខ្លួនរបស់ BLACKPINK ជាមួយ YG

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ