ជីវិតកម្សាន្ដ
Mai Davika រំលេចឈុតពណ៌មាសយ៉ាងប្រណិតក្នុងព្រឹត្តិការណ៍ភាពយន្តលំដាប់ពិភពលោក
ជាឆ្នាំមាសសម្រាប់កំពូលតារាស្រីថៃ Mai Davika ព្រោះបន្ទាប់ពីបានចូលរួមកម្មវិធី Fashion នៅទីក្រុងឡុងដ៍កាលពីថ្ងៃមុន នាងបានធ្វើដំណើរទៅបង្ហាញខ្លួននៅមហោស្រពភាពយន្តសមុទ្រក្រហម (Red Sea Film Festival) នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមិនបង្អង់យូរឡើយ។

នៅមហោស្រពភាពយន្តសមុទ្រក្រហមនៅប្រទេសអារ៉ាប៊ីសាអូឌីត តារាសម្ដែង Mai Davika បានរំលេចក្នុងឈុតពណ៌មាសដ៏ស្រស់ស្អាតពីម៉ាកយីហោដ៏ល្បី Oscar de la Renta ហើយនេះក៏ជាលើកទីមួយហើយដែលម៉ាកយីហោដ៏ល្បីមួយនេះបានរចនានិងច្នៃម៉ូដរ៉ូបសម្រាប់នាងផ្ទាល់តែម្ដង។
មិនត្រឹមប៉ុណ្ណឹងនោះទេបន្ទាប់ពីអ្នកគាំទ្របានឃើញឈុតដ៏ស្រស់សោភាដែលនាងស្លៀក ម្នាក់ៗបានចូលទៅបញ្ចេញមតិព្រោងព្រាតសុទ្ធតែន័យសរសើរ និងលើកពីរូបរាងរបស់នាងកាន់តែទាក់ទាញក្នុងព្រឹត្តិការណ៍ភាពយន្តលំដាប់ពិភពលោកមួយនេះ។

សូមបញ្ចាក់ដែរថា មហោស្រពភាពយន្តអន្តរជាតិ IFF សមុទ្រក្រហម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុង Jeddah ឆ្នេរខាងកើតនៃសមុទ្រក្រហម។ សម្រាប់មហោស្រពភាពយន្តចំនួន ១៤៣រឿងមកពី៦៦ប្រទេសត្រូវបានដាក់បង្ហាញដល់អ្នកចូលទស្សនាភាពយន្តចំនួន ៣៩ ៤១០នាក់ ក្នុងនោះក៏មានអ្នកជំនាញភាពយន្ត និងអ្នកសារព័ត៌មានជាង៤ពាន់នាក់ឯណោះ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ Margie ព្រលយសារមួយជាសាធារណៈ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?