Connect with us

ជីវិតកម្សាន្ដ

ការពិតត្រូវលាតត្រដាង ក្រោយគេល្បីឃើញគីងកុងលើ​ភ្នំ​​ក្នុង ប្រទេសឡាវ

បានផុស

នៅ

វីដេអូឃ្លិបដែលចុះផ្សាយដោយទំព័រហ្វេសប៊ុក Hot News មានរយៈពេល ៤៦ វិនាទី បង្ហាញពីសត្វគីងកុងដែលកំពុងផ្លាស់ទីនៅលើជួរភ្នំ​ អមជាមួយនឹងខេបសិនថា “មានការភ្ញាក់ផ្អើលមួយដែលថតបានសត្វចម្លែក វាមើលទៅដូចសត្វស្វាយក្ស (King Kong) នៅ Phu Saya សូមអញ្ជើញមកពិនិត្យឲ្យបានឆាប់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីវីដេអូឃ្លិបនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ មាន​ជនជាតិ​ឡាវ​ជា​ច្រើន​នាក់​បាន​មក​បញ្ចេញ​មតិយ៉ាងភ្ញាក់ផ្អើល​ ។ មាន​អ្នក​ដែល​ជឿ​ថា​តាម​ពិត​វា​ជា​ភាវៈ​រស់​ខ្លះ​ ហើយមានក្រុមដែលមិនជឿ​ចាត់ទុកជារឿងក្លែងក្លាយ ឬថាជាឃ្លិបដែលបានកែសម្រួលនៅលើអ៊ីនធឺណិត ប៉ុន្តែ​អ្នក​គ្រប់គ្រង​ទំព័រ​ក៏​បាន​បញ្ចេញ​មតិ​វិញថា កុំប្រញាប់ទៅរកការសន្និដ្ឋាននិងសូមឲ្យពិនិត្យទាំងអស់គ្នា។

ទោះយ៉ាងណាក៏ដោយ ថ្មីៗ​នេះ​លោក​វេជ្ជបណ្ឌិត Jessada នាយកដ្ឋានជីវវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ Chulalongkorn បានបង្ហោះអំពីបញ្ហានេះនៅលើហ្វេសប៊ុក Jessada Denduangboripant បញ្ជាក់ថា នៅថ្ងៃមុននេះសត្វស្វាគីងកុងបានលេចចេញកណ្តាលអ័ព្ទ មើលមិនច្បាស់ ដែលធ្វើឲ្យមនុស្សម្នាភ័យស្លន់ស្លោនៅលើកំពូលភ្នំមួយក្នុងប្រទេសឡាវ។ ប៉ុន្តែបើពិនិត្យមើលឲ្យច្បាស់ពេលមេឃស្រឡះ ថ្ងៃគ្មានពពក គ្មានអ័ព្ទ យោងតាមសន្និដ្ឋានថាតាមពិតមនុស្សទេ។

យ៉ាងណាមិញ វីដេអូដែលបង្ហាញពីស្រមោលសត្វស្វាគីងកុង បានក្លាយជាឃ្លិបដែលមានអ្នកចូលមើលច្រើនជាង ៦០០,០០០ ក្នុងរយៈពេលតិចជាង២៤ម៉ោង។ លើសពីនេះសូម្បីតែជនបរទេសក៏ស្ទើរមិនជឿថា លើលោក​នេះនៅមានសត្វស្វាគីងកុងរស់នៅនោះទេ។ ប៉ុន្តែក្រោយមានការបកស្រាយ និងវីដេអូច្បាស់ៗ ទើបដឹងការពិតថា វាគ្រាន់តែស្រមោលមនុស្សឬអ្នកភូមដែលឡើងភ្នំនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖កូនក្រមុំនៅចិន ត្រូវភ្ញៀវសើចចំអក ដោយសារតែមានរូបរាង​ដូច​មនុស្សប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម