Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា បំផុតរួមគ្នាលុបបំបាត់់ក្រុមបំពុលសង្គមតាមបណ្តាញសង្គម

បានផុស

នៅ

ដោយសង្កេតឃើញថា បច្ចុប្បន្នកំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវជេរបញ្ជោរគ្នាអត់ប្រយោជន៍ ដែលនាំឱ្យបំពុលសង្គមតាមរយ:ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួន តារាពហុជំនាញ លោក ដួង សុខគា បានចេញមកបំផុសអ្នកគាំទ្រ ត្រូវរួមគ្នាលុបបំបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ លោក ដួង សុខគា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយចាត់ទុកថា ការលេងហ្វេសប៊ុក គឺដើម្បីទទួលចំណេះដឹង កុំបង្កើតរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀល។ ក្នុងនោះ លោកបានបង្ហោះសារភ្ជាប់អត្ថន័យមួយប្រយោគដែលមានខ្លឹមសារថា “យុទ្ធនាការចូលរួមគ្នាប្លុកអាខោន ឬផេកណាផ្សាយរឿងអត់ប្រយោជន៍”។

លោក ដួង សុខគា បានបញ្ជាក់ថា ពេលខ្លះមើលហ្វេសប៊ុកដើម្បីទទួលបានចំណេះដឹង និងការកម្សាន្តអារម្មណ៍បន្ទាប់ពីនឿយហត់ តែបើអូសមិនផុតពីរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀលទេ មិនដឹងមើលធ្វើអ្វី? ហត់ណាស់។ លោកថា ធ្វើបែបនេះអ្នកចូលចិត្តកូរសង្គមដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទំនងស្គាល់ខ្លះហើយ លាហើយភាពក្តៅក្រហាយ។

តាមរយៈការលើកឡើងខាងលើ មានអ្នកគាំទ្រមួយចំនួនបានចូលបញ្ចេញមតិគាំទ្រ និងខ្លះលើកឡើងថា៖ “របស់ដែលមិនចំណេញគ្មានប្រយោជន៍ ទុកនាំតែចង្អៀត ខ្ញុំចាប់ផ្តើមធ្វើយូរហើយ មិនត្រឹមតែប្លុកទេ report ទៀតស្អប់ណាស់ដើម្បីតែលុយពេកហើយ”, “បាទ ខ្ញុំសូមចូលរួមគាំទ្រ ១០០ភាគរយ”, “សូមចូលរួមទាំងគ្នាដើម្បីលុបបំបាត់ក្រុមបំពុលសង្គមរាល់ថ្ងៃនេះ”…។

ជាការពិត គេកត់សម្គាល់ថា តារាប្រុស លោក ដួង សុខគា ជារឿយៗលោកតែងតែចេញមុខបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជាកេរតំណែលមរតកដូនតាខ្មែរដ៏ល្អផូរផង់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤១ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៦០ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម