Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រឹងហ្វឹកហាត់ត្រៀមសម្តែង​ក្នុងមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»

បានផុស

នៅ

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ MissGrand Cambodia ២០២២ បានប្រឹងប្រែងហ្វឹកហាត់​ត្រៀមចូលរួមសម្តែងក្នុងព្រឹត្តិការណ៍​វប្បធម៌«រាត្រីចងចាំ »នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបង្ហាញក្តីរំភើបបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រាប់អ្នកគាំទ្រខ្លួនឲ្យចូលរួមទស្សនានិងផ្តល់កំលាំងចិត្តដល់​នាងសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»។ កញ្ញា សារ៉ាវឌ្ឍី បានលើកឡើងថា «បងប្អូនដែលនៅគ្រប់ខេត្តក្រុង ជាពិសេសបងប្អូនហ្វេនអូនតី ដែលជាអ្នកសៀមរាបកុំភ្លេចមកចូលរួម និងផ្តល់កំលាំងដល់អូនតីផ្ទាល់ផងណា»។

បន្ថែមពីនេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា «ខ្ញុំស្រលាញ់វប្បធម៌ខ្មែរ “ចេញតែ Posterមកក៏ព្រឺសម្បុរដែរ ជាកិត្តិយសណាស់ដែលនាងខ្ញុំជាសិល្បៈជំនាន់ក្រោយមានឱកាសចូលរួមជាចំណែកមួយក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង ជួបគ្នានៅសៀមរាបណាគ្នាយើងថ្ងៃ១៣-១៤ធ្នូ២០២៣»។

សូមបញ្ជាក់ថា នាថ្ងៃទី១៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នឹងរៀបចំមហា​ព្រឹត្តិការណ៍​វប្បធម៌«រាត្រីចងចាំ»លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាបអង្គរ។

មហាព្រឹត្តិការណ៍វប្បធម៌អស្ចារ្យទៀតនោះ ក៏មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីល្បីៗជាង ៣០០នាក់ ត្រៀមខ្លួនអង្រួនឲ្យកក្រើកព្រឹត្តិការណ៍វប្បធម៌នេះផងដែរ។

នៅក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ”រាត្រីចងចាំលើកទី៤” ឆ្នាំ២០២៣ ក៏មានការបង្ហាញ​ជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ នឹងមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០០នាក់។ ក្នុងនោះ មហាជនជនក៏អាចចូលរួមទស្សនាបានដោយសេរីនៅក្នុងបរិវេណព្រះលានជល់ដំរីវេលាម៉ោង១៧:០០ ល្ងាចតទៅ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម