ជីវិតកម្សាន្ដ
ស្នេហា៤ឆ្នាំរបស់ Cheer និងមិត្តប្រុសហៃសូ ពេលនេះបន្សល់ទុកត្រឹមមិត្តភាព
ជាដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងវិស័យកម្សាន្តថៃមុនដំណាច់ឆ្នាំ២០២៣ ចំពោះដំណឹងនៃការបែកបាក់របស់គូស្នេហ៍តារាសម្ដែងស្រី Cheer Thikumporn និងមិត្តប្រុស Hi-So Big Bencharongkul បន្ទាប់ពីពួកគេទាំងពីរបានរួមរស់ជាមួយគ្នាអស់យៈពេល៤ឆ្នាំ ស្របពេលដែលមហាជនជាច្រើន ក៏កំពុងរង់ចាំដំណឹងល្អពីគូនេះផងដែរ។

ទោះយ៉ាងណាក៏ដោយ កន្លងមកមានព័ត៌មានទាក់ទងនឹងរឿងស្នេហារបស់គូស្នេហ៍មួយគូនេះថា បានបែកបាកគ្នាជាយូរណាស់មកហើយ។ ប៉ុន្តែក្រោយមកស្រាប់តែពួកគេបានចេញមុខទម្លាយព័ត៌មាននៃការបែកបាក់ស្នេហា ជាមួយរូបភាពផ្អែមល្ហែម រហូតមកដល់ពេលថ្មីៗនេះ តារាសម្តែងនិងពិធីការិនី Boom Supaporn បាននិយាយក្នុងកម្មវិធី Tour of Malong ថា គូស្នេហ៍មួយគូនេះបានសម្រេចចិត្តចែកផ្លូវគ្នា នៅសល់តែមិត្តភាពល្អប៉ុណ្ណោះ។
ពិធីការិនី ស្រីរូបនេះបានបញ្ចាក់ច្បាស់ៗថា “ព័ត៌មាននេះត្រូវបានគេដឹងពីមុនមក! ពួកគេបានបង្កជម្លោះជាមួយគ្នាកាលកន្លងមក។ តាមពិតអ្នកទាំងពីរបានស្គាល់គ្នារយៈពេល៦ឆ្នាំ ហើយពិតជាបានរួមរស់ជាមួយគ្នាប្រហែល៤ឆ្នាំកន្លះ តែយ៉ាងណា ស្ថានភាពរបស់ពួកគេពេលនេះបានបញ្ចប់ នឹងនៅតែចាត់ទុកគ្នាជាមិត្តធម្មតា”។
យ៉ាងណាមិញ បើទោះជាមានព័ត៌មានលេចឮពីទំនាក់ទំនាក់ទំនង៤ឆ្នាំរបស់ Cheer Thikumporn និងមិត្តប្រុសដែលជាអ្នកស្នងមរតករបស់គ្រួសារអ្នកជំនួញដ៏ល្បីល្បាញ Hi-So Big Bencharongkul ប្រែជាប្រេះឆាកក្ដី។ ទស្សនិកជនមានតែរង់ចាំតារាសម្ដែងស្រីរូបនេះ ចេញមកផ្ដល់បទសម្ភាសន៍ឲ្យកាន់តែច្បាស់ និងដូចពាក្យចចាមអារ៉ាមដូចគេចុះផ្សាយឬអត់៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika រំលេចឈុតពណ៌មាសយ៉ាងប្រណិតក្នុងព្រឹត្តិការណ៍ភាពយន្តលំដាប់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី