ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង ចាត់ទុករឿងកន្លងផុត ២ ឆ្នាំ ជាការឈឺចាប់បំផុតសម្រាប់ជីវិត
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមករម្លឹករឿងអតីតកាលកន្លងផុត ២ឆ្នាំបន្ទាប់ពីប្រកាសបំណុងជាងកន្លះលានដុល្លារ ដោយនាងចាត់ទុកថានេះជាមេរៀនឈឺចាប់បំផុតសម្រាប់ជីវិតនាង។
ប្រាកដណាស់ដោយសារតែបញ្ហានៃការជំពាក់បំណុលនេះហើយទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនដល់ចំណុចសូន្យ ព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទិចអស់ខ្ទីគ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យសសើរលើការតស៊ូរនោះ បច្ចុប្បន្នគឺ ខ្ញុង និងស្វាមី បានខិតខំក្នុងការរកស៊ី ស្ទើរគ្មានពេលសម្រាក ខណៈអាជីពកំប្លែងក៏ចាប់ផ្តើមលេចមុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ។
រំលងផុតបាន ២ឆ្នាំ ថ្មីៗនេះស្រាប់តែតារាកំប្លែងអ្នកនា ង ខ្ញុង បានរម្លឹងរឿងចាស់នេះឡើងវិញបង្កការចាប់អារម្មណ៍ជាថ្មី។ ខ្ញុង បានទម្លាយនៅលើបណ្តាញសង្គមថា «រឿងកន្លងផុតទៅ ២ឆ្នាំហើយតែហាក់ដូចជានៅថ្មីៗណាស់សម្រាប់ខ្ញុំ។ តស៊ូណាស់ ប្រឹងណាស់រាល់ថ្ងៃ ដើម្បីឲ្យរួចផុតពីបំណុលហើយក៏ចង់ផ្ដាំទៅដល់អ្នកអុច អាល អ្នកតែស្ករហើយអ្នកដែលតាំងខ្លួនធ្វើជារនូតក្នុងដែលចាំតែចាក់រុកបុកឆ្កៀល»។
តារាកំប្លែង ខ្ញុង បានបញ្ជាក់ថា “ឬក៏ចង់ឲ្យម្ចាស់បំណុលកាន់តែក្តៅក្រហាយមកលើខ្ញុំ សុំមេត្តាឈប់ទៅបើដឹងរឿងខ្ញុំមិនច្បាស់ គួរយកពេលទៅសន្សំបុណ្យទុកឲ្យកូនវិញ កុំឲ្យវេទនាកម្មពារធ្លាក់លើខ្លួន ត្រូវចាំថា បើខ្ញុំមិនបានធ្វើអី្វដល់អ្នក ខ្ញុំដេកលក់តែអ្នកដែលព្យាយាមធ្វើបាបខ្ញុំអ្នកដេកអត់លក់ទេ ពាវារំងាប់ដោយការមិនចងពារគ្រប់យ៉ាងខ្ញុំអាហោសកម្មឲ្យ“។
ជាការពិតកន្លងមក ខ្ញុង ក៏ធ្លាប់បានសន្យាចំពោះខ្លួន ឯង ឬបុគ្គលដែលធ្លាប់មើលងាយថា ដរាបណាជីវិតនាងនៅ នាងមិនឲ្យមនុស្សអាក្រក់សើចនាងបានយូរពេកទេ។អ្នកនាង ខ្ញុង បានអះអាងថា ការឈឺចាប់បង្រៀនឲ្យនាងចេះតស៊ូ ការបរាជ័យវាជាបទពិសោធន៍ការមើលងាយវាបង្រៀនឲ្យនាងរឹងមាំកាន់តែខ្លាំង ការបោះបង់វាបង្រៀនឲ្យនាងស្គាល់មនុស្សអាក្រក់ល្អពិតប្រាកដ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»