Connect with us

ជីវិតកម្សាន្ដ

G-Dragon បង្ហាញស្ថានភាពផ្ទាល់ខ្លួន ក្រោយជួបរឿងអាស្រូវគ្រឿងញៀន

បានផុស

នៅ

តារាចម្រៀង Kwon Ji-yong ឬ G-Dragon បានចែករំលែកពីស្ថានភាពបច្ចុប្បន្នរបស់លោកនៅថ្ងៃទី ១១ ខែធ្នូ ដោយបានបញ្ចេញរូបថតនៃជីវិតប្រចាំថ្ងៃបង្ហាញដល់អ្នកគាំទ្រឲ្យបានដឹង ក្រោយប៉ូលិសតេស្តរកសារធាតុគ្រឿងញៀនមិនឃើញកាលកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបង្ហោះលើ SNS របស់អតីតសមាជិកក្រុម BigBang រូបនេះបានបង្ហាញពីទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់ របស់លោក ដូចជាការកាត់សក់ និងការសរសេរជាដើម។ ក្នុងនោះផងដែរ រូបថតរបស់លោកបានទាក់ទាញទស្សនិកជនទូទាំងពិភពលោក ក្នុងពេលដែលលោកបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់ទៅកាន់អ្នកគាំទ្រ។

G-Dragon បាន​សរសេរខេបសិនបញ្ចាក់ពីអារម្មណ៍ថា “បើ​ទោះ​បី​ជា​វា​ហាក់​ដូច​ជា​បញ្ហា​ចំពោះ​អ្នក​ដទៃ​ក៏​ដោយ បើ​វា​មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ ចម្លើយ​នឹង​ខុស​គ្នា​។ ប្រសិន​បើ​ខ្ញុំ​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ចម្លើយ​គឺ​ថា​ខ្ញុំ​ជា​នរណា​ពេល​នេះ​។ ខ្ញុំ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ត្រូវ​ឬខុសទេ។ ពេល​នេះ​ស្តង់ដារ​របស់​ខ្ញុំ​កាន់​តែ​រឹង​មាំ ខ្ញុំ​មិន​ដាក់​ខ្លួន​ខ្ញុំ​ទៅ​នឹង​ស្ថានភាព​របស់​អ្នក​ដ៏​ទៃ ឬ​ត្រូវ​បាន​គេ​ធ្វើ​ខុស​នោះ​ទេ។ មិនថាការខ្វល់ខ្វាយរបស់នរណាម្នាក់ចំពោះអ្នកដោយស្មោះប៉ុណ្ណា ឬជីវិតរបស់អ្នកមើលទៅខាងក្រៅយ៉ាងណានោះទេ អ្វីដែលសំខាន់បំផុតនោះគឺថាអ្នកស្គាល់ខ្លួនឯង”។

ក្នុងនោះថែមទៀត G-Dragon ​បានចែករំលែកសម្រង់សម្ដីដ៏មានអត្ថន័យ ចែកជូនដល់អ្នគគាំត្រដ៏ស្មោះស័គ្រ្មរបស់លោកថា “អ្នក​ដែលមិន​ដឹង មិន​​និយាយ! អ្នក​ដែល​និយាយ ​គឺមិន​ដឹង”។

សូមរម្លឹកដែរថា G-Dragon ទើប​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដោយ​អះអាង​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន លោកបាន​ស្ម័គ្រ​ចិត្ត​ចូល​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន។ បន្ទាប់ពីការធ្វើតេស្តបឋម សេវាកោសល្យវិច្ច័យជាតិ (NFS) បានធ្វើការវិភាគលម្អិតនៃសំណាកសក់ និងក្រចក ទាំងបង្ហាញលទ្ធផលអវិជ្ជមាននៃសារធាតុគ្រឿងញៀន ហើយក៏បង្ហាញថាលោកមិនមានកំហុសឡើយ។

ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមកនេះ មានសេចក្តីរាយការណ៍ថា G-Dragon កំពុងពិភាក្សាលើកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Galaxy Corporation (Galaxy) ដោយបង្ហាញប្រាប់ពីការត្រលប់មកវិញរបស់លោក ក្នុងនាមជាតារាចម្រៀងអាជីព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖korea.postsen

ចុចអាន៖សមាជិក BLACKPINK ទាំង៤រូប ជាប់ឈ្មោះក្នុងចំណោមអ្នកមានឥទ្ធិពលម៉ូដឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម