ជីវិតកម្សាន្ដ
Best ត្រូវគេជេរប្រមាថយ៉ាងចាស់ដៃ ក្រោយឪពុកពាក់ព័ន្ធរឿងអាស្រូវរំលោភក្មេងអាយុ១៧ឆ្នាំ
បន្ទាប់ពីអតីតអ្នកប្រដាល់ Somrak Khamsing និងជាឪពុករបស់តារាសម្តែង Best Rakwanee បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងស្រីវ័យ១៧ឆ្នាំ រហូតនាងបានរត់ទៅប្តឹងប៉ូលិស។ ភ្លាមៗនោះវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។

បើទោះបីជាឪពុករបស់តារាសម្ដែងស្រីរូបនេះបានបដិសេធថា លោកបានបង្ខំនាងនោះទេ។ ដោយសំអាងលើកិត្តិយសកូនប្រុស និងអតីតម្ចាស់មេដាយមាសអូឡាំពិកគឺមិនធ្វើរឿងល្ងង់ខ្លៅបែបនេះទេ។ ហើយពេលនេះលោកក៏កំពុងស្វែងរកចំណាត់ការពីមេធាវីដើម្បីអនុវត្តនីតិវិធីច្បាប់។
ទោះយ៉ាងណាក៏ដោយ នៅលើបណ្ដាញអ៉ីនធើណេតឯណោះវិញ មនុស្សជាច្រើនបានសម្រុកបញ្ចេញមតិលើបញ្ហានេះដោតឥតបង្អង់យូឬឡើយ។ ទន្ទឹមនឹងការជជែកវែកញែក ក្នុងនោះម្នាក់ៗបានសម្ដែងក្ដីអាណិតដល់ភរិយាព្រមទាំងកូនៗរបស់អតីតអ្នកប្រដាល់រូបនេះដែលត្រូវជួបរឿងអាស្រូវបែបនេះ។
ដោយឡែក នៅលើ Instagram របស់ តួឯកស្រីក្នុងរឿង “បេះដូងអ្នកសង្រ្គោះ” ក៏មានមនុស្សជាច្រើនបានចូលទៅ comment និងផ្ញើការលើកទឹកដល់នាងយ៉ាងច្រើន។ អ្នកខ្លះបានរៀបរាប់ពីជីវិតនាងទើបនឹងបែកពីសង្សារមិនទាន់ប៉ុន្មាន ឥលូវមករឿងមិនល្អទាក់ទងនឹងឪពុកថែមទៀត។ នាងបានឆ្លងកាត់រឿងជាច្រើន! ដូច្នេះមនុស្សគ្រប់គ្នាចង់ផ្ដល់ពេលវេលានេះដើម្បីផ្តល់កំលាំងចិត្តដល់ Best និងម្តាយរបស់នាងយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្នុងហេតុការណ៍មិនល្អដែលកើតឡើងលើក្រុមគ្រួសារនាង ស្រាប់តែត្រូវមនុស្សមួយក្រុមបានបញ្ចេញមតិជេរប្រមាថនាងយ៉ាងចាស់ដៃថា នាងចូលរួមគម្រោងលក់ Porsches ដើម្បីជួយប៉ា និងដើម្បីតែជួយប៉ារបស់នាងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលបានតាមដានព្រឹត្តិការណ៍នេះ ស្រាប់តែចូលមក ការពារ Best ជាច្រើននាក់ថា ការបញ្ចេញមតិបែបនេះគឺមិនគួរឲ្យស្រលាញ់ទេ តើអ្នកអាននឹងមានអារម្មណ៍មិនល្អនេះទេ? កុំយក Best មកក្នុងរឿងនេះ ត្រូវមានចិត្តមុននឹងបញ្ចេញមតិ ចិត្តគាត់ជាចិត្តរបស់យើង។ គំនិតដ៏អាក្រក់នេះឯង កើតមកម៉េចអាចវាយអ្នកដទៃបានយ៉ាងងាយបែបនេះ? តើអ្នកមិនបានគិតមុននឹងវាយថាពាក្យសម្ដីរបស់អ្នក អាចសម្លាប់អ្នកណាម្នាក់បានទេ? គាត់បានទិញរថយន្ត Porsche ជាប្រាក់របស់គាត់។ គាត់មិនបានយកលុយរបស់អ្នកទៅទិញវាទេ។ តើអ្នកច្រណែនគាត់ទេ? អ្នកដែលធ្វើខុសនោះគឺឪពុករបស់គាត់ មនុស្សពីរនាក់ខុសគ្នាម្ដេចយកមកឡូកឡំបែបនេះកើត?


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតអ្នកប្រដាល់ថៃ Somrak បដិសេធរំលោភក្មេងអាយុ១៧ឆ្នាំ និងទម្លាយថា លោកលែងលះភរិយា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត