ជីវិតកម្សាន្ដ
ជាប់ពន្ធនាគារ ៥ ឆ្នាំ តារាចម្រៀង Jung Joon Young នឹងមានសេរីភាពវិញនៅឆ្នាំ ២០២៤
អតីតតារាចម្រៀងកូរ៉េ លោក Jung Joon Young បានក្លាយជាចំណាប់អារម្មណ៍ម្ដងទៀតជាមួយនឹងព័ត៌មានដែលថា គាត់នឹងត្រូវដោះលែងពីពន្ធនាគារនៅដើមឆ្នាំ ២០២៤ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល៥ ឆ្នាំពីបទរំលោភសេពសន្ថវៈលើនារីវ័យក្មេង,ប្រើប្រាស់គ្រឿងញៀន និងបានផ្សព្វផ្សាយវីដេអូឃ្លិបដែលថតដោយខុសច្បាប់ចំនួន ១១ ដង រួមទាំងការចែករំលែកវីដេអូឃ្លិបបៀតបៀនផ្លូវភេទ និងរូបថតក្នុងការជជែកជាក្រុម។

ឧក្រិដ្ឋកម្មផ្លូវភេទរបស់ Joon Young ត្រូវបានបង្ហាញកំឡុងពេលប៉ូលិសស៊ើបអង្កេតលើករណី Burning Sun Gate របស់អតីតសមាជិកក្រុម BIGBANG ។ ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលិសបានរកឃើញថា ទូរស័ព្ទដៃរបស់ Seungri មានផ្ទុកសារជជែកសម្ងាត់។ បន្ទប់ជជែកជាក្រុមរបស់ Jung Joon Young នៅក្នុងបន្ទប់ជជែកគ្នានេះ វីដេអូឃ្លិបរបស់ Joon Young លួចថតនារីម្នាក់ ដែលត្រូវបានបោកបញ្ឆោតឲ្យរួមភេទជាមួយគាត់ ត្រូវបានចែករំលែកឲ្យសមាជិកក្រុមបានឃើញ។
សូមបញ្ចាក់ដែរថា ក្នុងឆ្នាំ ២០១៦ Jung Joon Young ត្រូវបានកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំនៅក្នុងការកាត់ក្តីលើកដំបូងរបស់គាត់។ ក្រោយមកទើបតុលាការយល់ព្រមកាត់បន្ថយមកត្រឹម ៥ឆ្នាំវិញ។ បន្ទាប់ពីការកាត់ក្តីជាបន្តបន្ទាប់ តុលាការកំពូលបានបញ្ជាក់ថាអ្នកទោស Jung Joon Young នឹងត្រូវបានដោះលែងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ខណៈដែលមិត្តរបស់គាត់ដែលបានទទួលការកាត់ទោសដាក់ពន្ធនាគារត្រឹមតែ១ឆ្នាំ៦ខែ ពីបទពេស្យាចារ និងបទចោទប្រកាន់ពាក់ព័ន្ធប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖allkpop
ចុចអាន៖មេក្រុម BTS សរសេរសំបុត្រលាអ្នកគាំទ្រទាំងរំជួលចិត្ត មុនទៅបំពេញកាតព្វកិច្ចយោធា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង