Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ប្រកាសឲ្យប្រុងប្រយ័ត្ន ខណៈ Account Facebook ត្រូវជនខិលខូចលួចគ្រប់គ្រង

បានផុស

នៅ

មហាជន​ច្បាស់​ជា​បាន​ជ្រាប​ហើយ​ពី​វត្តមាន​របស់​លោក សុះ ម៉ាច ដោយ​គិត​មក​ទល់​​ពេល​នេះ លោក​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្ប:​ជា​អ្នក​ចម្រៀង​មាន​រយ:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​​ប្រជាប្រិយភាព និង​ភាព​ល្បីល្បាញ​របស់​លោក គឺ​នៅ​តែ​រក្សា​បាន​ដូច​ដើម​ពោល​ពុំ​មាន​ការ​ចុះ​ថមថយ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អាជីព​ជា​អ្នក​ចម្រៀង​ច្រើន​ឆ្នាំ​មក​នេះ​តារា​ចម្រៀង​ជើងចាស់​រូប​នេះ​ក៏​ធ្លាប់​កាន់​ការងារ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ចំនួន ២​អាណត្តិ​ផង​ដែរ។ ទោះ​បី​យ៉ាងណា​ថ្មី​ៗ​នេះ ​ស្រាប​តែ​លោក​បាន​ប្រកាស​យ៉ាង​ភ្ញាក់​ផ្អើល​ឲ្យ​អ្នកគាំទ្រ​មាន​ការ​​ប្រុង​ប្រយ័ត្ន ខណៈ​ Account Facebook  ត្រូវ​ជន​ខិលខូច​លួច​គ្រប់គ្រង​ក្នុង​ចេតនា​ប្រព្រឹត្ត​រឿង​មិន​ល្អ​។

លោក សុះ ម៉ាច បាន​លើក​ឡើង​ថា​ «​តើ​អ្នក​ព្យាយាម ​Hack Facebook  របស់​ខ្ញុំ​ដើម្បី​អ្វី?ខ្ញុំ​សូម​សរសើរ​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រេច។ សូម​ប្រិយមិត្ត​ បង​ប្អូន​មេត្តា​កុំ​យល់​ច្រឡំ ប្រសិន​បើ Account នេះ​សរសេរ ឬ​ក៏​បង្ហោះ​រូបភាព​អ្វី​ដែល​ប្រាស​ចាក​នូវ​សីលធម៌​ សុជីវធម៌ និង​ច្បាប់​សង្គម​ជាតិ​នោះ​មិន​មែន​ជា​ខ្ញុំ​នោះ​ទេ»។

តារា​ចម្រៀង​លោក សុះ ម៉ាច បាន​បញ្ជាក់​បន្ថែម​ថា​ គណនី Facebook លោក​ពេល​នេះ​ត្រូវ​បានអ្នក​ដទៃ​គ្រប់គ្រង​ទៅហើយ ដូច្នេះ​លោក​ក៏​នឹង​ឈប់​ប្រើ​តទៅទៀតដែរ។ ជាមួយ​គ្នា​នេះ​លោក សុះ ម៉ាច នៅ​តែ​ទទូច​ស្នើ​ដល់​មហាជន អ្នកគាំទ្រ ឲ្យ​មាន​ការ​ប្រុង​ប្រ័ត្ន​ខ្ពស់​លើ​ករណី​នេះ​ផងដែរ។


គួរ​បញ្ជាក់​ថា លោក សុះ ម៉ាច កន្លង​មក គឺ​ជា​អតតី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ២​អាណត្តិ និង​តារា​ចម្រៀង​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយ​ភាព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ លោក សុះ ម៉ាច បាន​ជាប់​ឈាម​ជ័រ​ជា​​អ្នក​សិល្បៈ ព្រោះ​លោក​​គឺ​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក តា​សុះ ម៉ាត់ តារា​ចម្រៀង​ល្បី​និង​សម្បូរ​ស្នេហ៍​ក្នុង​ទសវត្សរ៍ឆ្នាំ៦០-៧០៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣២ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៣ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម