ជីវិតកម្សាន្ដ
សិល្បករ សិល្បការិនី ជាង៣០០នាក់ ត្រៀមអង្រួនកក្រើកមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: នឹងរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាបអង្គរ។

មហាព្រឹត្តិការណ៍វប្បធម៌អស្ចារ្យទៀតនោះ ក៏មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីល្បីៗជាង៣០០នាក់ត្រៀមខ្លួនអង្រួនឲ្យកក្រើកព្រឹត្តិការណ៍វប្បធម៌នេះផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានបញ្ជាក់ថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំលើកទី៤” ឆ្នាំ២០២៣ គឺការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់ត្រៀមសម្តែងជូនទស្សនានៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។

មហាជនជនក៏អាចចូលរួមទស្សនាបានដោយសេរីនៅក្នុងបរិវេណព្រះលានជល់ដំរីវេលាម៉ោង១៧:០០ ល្ងាចតទៅ។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?