ជីវិតកម្សាន្ដ
ព័ត៌មានដែលថាតារាជើងចាស់ហុងកុង Zhou Hai Mei ទទួលមរណភាពគឺជាការពិត
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាអតីតតារាសម្តែងដ៏ល្បីល្បាញ Zhou Hai Mei ឬ Cathy Zhou បានស្លាប់ រឿងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ រហូតដល់អ្នកស្និទ្ធស្នាលចេញមុខបដិសេធថាមិនមែនជាការពិតឡើយ។

ក្រោយមកតារាសម្ដែងជើងចាស់រូបនេះបានសារភាពថា គាត់មានជំងឺសន្លប់។ ដោយសារតែគាត់សន្លប់នៅក្នុងផ្ទះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនូវឡើយទេ។
ទោះយ៉ាងណាក៏ដោយ កាលពេលថ្មីៗនេះ ភ្នាក់ងាររបស់ស្ទូឌីយោបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១២ ខែធ្នូ ដោយបញ្ជាក់ជាផ្លូវការថាតារាសម្ដែង Zhou Hai Mei បានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែធ្នូ។ មូលហេតុនៃការស្លាប់គឺបណ្តាលមកពីការមិនឆ្លើយតបទៅនឹងការព្យាបាល។

លើសពីនេះទៀត នៅមុនពេលគាត់ស្លាប់ ការអាប់ដេតចុងក្រោយនៅលើគណនី Douyin របស់គាត់គឺនៅថ្ងៃទី ០៨ ខែធ្នូដោយគាត់បានបង្ហោះរូបថតជាច្រើនសន្លឹកពីតួនាទីអតីតកាលសម្ដែងហើយសួរថា “តើអ្នកស្គាល់ខ្ញុំក្នុងរឿងអ្វី?”
សូមបញ្ចាក់ដែរថា Zhou Hai Mei ឬហៅកាត់ថា Cathy Zhou ជាភាសាអង់គ្លេស បច្ចុប្បន្នមានអាយុ ៥៧ ឆ្នាំ ជាតារាសម្តែងហុងកុងដ៏ល្បីល្បាញ ដែលកាលពីអតីតកាលធ្លាប់ល្បីខ្លាំងនៅអាស៊ី នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ ១៩៩០ គាត់ត្រូវបានគេចាត់ទុកថាជាតួសម្តែងរឿងដ៏ល្បីល្បាញបំផុតទាំង ១០ នៅហុងកុងក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ ក្នុងនោះផងដែរ គាត់ទទួលបានភាពល្បីល្បាញដោយសារតួនាទីរបស់ជា Zhou Zhiruo នៅក្នុងរឿងភាគ TVB ឆ្នាំ ១៩៩៤ រឿង The Heaven Sword និង Dragon Sabre ដែលជាការសម្របខ្លួននៃប្រលោមលោកក្បាច់គុនដែលសរសេរដោយអ្នកនិពន្ធប្រលោមលោក Louis Cha ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖The Star
ចុចអាន៖ជាប់ពន្ធនាគារ ៥ ឆ្នាំ តារាចម្រៀង Jung Joon Young នឹងមានសេរីភាពវិញនៅឆ្នាំ ២០២៤

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង