Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ស្នើឲ្យមានថ្នាក់បង្រៀនគុន”ល្បុក្កតោខ្មែរ” ក្នុងម៉ោងសិក្សា

បានផុស

នៅ

អ្នក​ស្នេហា​វិស័យ​ភាពយន្ត និង​គុន​ល្បុក្កតោ​ខ្មែរ ពិត​ជា​ស្គាល់​ច្បាស់​តារា​សម្តែង​ស្រី​រូប​ស្រស់​កញ្ញា ពេជ្រ ចរណៃ ដែល​កន្លងមក​នាង​តែងតែ​បង្ហាញ​វត្តមាន​ក្នុង​តួអង្គ​វាយ​ទាត់​ធាត់​តាមរយៈ​ខ្សែភាពយន្ត​ខ្មែរ​ស្ទើរ​គ្រប់​រឿង ពិសេស​ការ​ចូលរួម​លើកស្ទួយ​វិស័យ​ល្បុក្កតោ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា តារា​សម្តែង និង​គ្រូ​គុន​ល្បុក្កតោ ពេជ្រ ចរណៃ ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​ឲ្យ​មាន​ថ្នាក់​បង្រៀន​គុន”​ល្បុក្កតោ​ខ្មែរ​” ក្នុង​ម៉ោង​សិក្សា​សម្រាប់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​ផង​ដែរ ដើម្បី​ជា​ការ​ចូលរួម​ថែរក្សា​អភិរក្ស​ក្បាច់គុន​បុរាណ​”ល្បុក្កតោ​ខ្មែរ​”។

បើ​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​ផេក​ហ្វេស​ប៊ុក តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ បាន​បញ្ចេញ​ខ្លឹមសារ​ខ្លី​ថា​”​ខ្ញុំ​ចង់​ឲ្យ​មាន​ថ្នាក់​បង្រៀន​គុន​”​ល្បុក្កតោ​ខ្មែរ​” ក្នុង​ម៉ោង​សិក្សា តើ​បងប្អូន​គិត​យ៉ាងណា​ដែរ គាំទ្រ​ដែរ​ឬ​ទេ​?​”។ ជា​ការ​លើកឡើង​បែបនេះ គេ​ឃើញ​ទស្សនិកជន​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ និង​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ​សម្រាប់​ម៉ោង​សិក្សា​នៅ​តាម​ថ្នាក់រៀន​ផង​ដែរ។

កន្លងមក ទស្សនិកជន និង​អ្នកគាំទ្រ កត់សម្គាល់​ឃើញ​ថា កញ្ញា ពេជ្រ ចរណៃ តែង​បង្ហាញ​ខ្លួន​ជាមួយ​កិច្ច​ការងារ​ជួយ​សង្គម​ជាច្រើន​ផង​ដែរ ដោយ​កាលនោះ នាង បាន​រំលេច​ខ្លួន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត កុមារ​កំព្រា ចាស់ជរា ជាដើម…។

ប្រាកដ​ណាស់ នា​ថ្មីៗ កន្លង​មក​នេះ តារា​សម្តែង កញ្ញា ពេជ្រ ចរណៃ តែង​បាន​ចេញមុខ​បំផុស​ដល់​យុវជន​ឲ្យ​ចូលរួម​លើកស្ទួយ និង​បង្ហាញ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​តាមរយៈ​សកម្មភាព​នានា​ដូចជា ៖ ការ​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ​,​ល្ខោនខោល និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម