ជីវិតកម្សាន្ដ
ពីអ្នកចម្រៀងតាមភោជនីយដ្ឋាន លោក អ៊ុំ សំណាង ចង់សម្រេចក្តីស្រមៃក្លាយជាតារាអាជីព
តារាចម្រៀងដែលកំពុងប្រកបអាជីពតាមភោជនីយដ្ឋាន និងតាមវង់តន្ត្រីអកកាដង់លោក អ៊ុំ សំណាង បានបង្ហាញពីក្តីស្រមៃរបស់ខ្លួនទៅអនាគតចង់ក្លាយជាតារាចម្រៀងអាជីព ខណៈ បច្ចុប្បន្នលោកកំពុងតស៊ូ ដុសខាត់សម្លេងឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ក្រៅពីការច្រៀងអាជីពតាមភោជនីយដ្ឋាន និងតាមវង់តន្ត្រីអកកាដង់ អ៊ុំ សំណាង កន្លងមកទស្សនិកជន និងអ្នកគាំទ្រតែងឃើញលោកតាមរយៈការCoverបទចម្រៀងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTikTok ជាដើម ។ សំណាង ក៏ទទួលបានការផ្ដល់កម្លាំងពីអ្នកគាំទ្រ និងតាមបណ្ដាញសង្គម ខណៈមានការបង្ហើបដែរថា មានបំណងចង់ប្រឡូកចូលការប្រកួតប្រជែងប្រឡងចម្រៀងកម្មវិធីនានាទៀតផង។
អ្នកចម្រៀងក្រៅផលិតកម្មលោក អ៊ុំ សំណាង បានប្រាប់ “កម្ពុជាថ្មី” ឲ្យដឹងតាមសារអេឡិចត្រូនិកថាលោកបានចាប់អាជីពច្រៀងតាមភោជនីយដ្ឋាន និងតាមវង់តន្ត្រីអកកាដង់មានរយៈពេលច្រើនឆ្នាំមកហើយ ខណៈបំណងប្រាថ្នាធំបន្ទាប់ គឺចង់ក្លាយជាតារាចម្រៀងអាជីពដូចអ្នកសិល្បៈរៀមច្បង និងតារាចម្រៀងផ្សេងៗទៀតផងដែរ។

ក្នុងនោះ សំណាង បានបង្ហើបថា លោកធ្លាប់មានបំណងដាក់ពាក្យចូលប្រឡងចម្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោក តែដោយសារនៅមានចំណុចខ្វះខាតខ្លះទើបខំប្រឹងហាតសមសម្លេងបន្ថែម។
លោក អ៊ុំ សំណាង បានបន្តថា កន្លងមកលោកមានការលំបាក និងតស៊ូច្រើនទម្រាំមានគេស្គាល់ក្នុងវិស័យចម្រៀង គឺឆ្លងកាត់ការច្រៀងតាមភោជនីយដ្ឋានពេលរាត្រី ចេញច្រៀងនៅតាមតន្ត្រីអកកាដង់ជាដើម។ លោក និយាយទៀតថា សព្វថ្ងៃលោកក៏មានទីផ្សាចេញសម្តែងរឿងអប់រំខ្លី និងច្រៀងតាមកម្មវិធីមួយចំនួនផងដែរ ដូច្នេះសង្ឃឹមថាថ្ងៃណាមួយនិងមានបណ្តាផលិតករអាចមើលឃើញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។ ជាមួយគ្នានេះលោក អ៊ុំ សំណាង បានស្នើសុំការគាំទ្រ ពីមហាជន ក៏ដូចជាមិត្តៗយុវវ័យដែលស្រលាញ់វិស័យសិល្បៈ។

សូមបញ្ជាក់ថាលោក អ៊ុំ សំណាង មានដើមកំណើតមកពីស្រុកឆ្លូង ខេត្តក្រចេះ ខណៈបច្ចុប្បន្នកំពុងផ្ញើវាសនានៅលើទឹកដីក្រុងភ្នំពេញជាមួយការងារ និងវិស័យសិល្បៈ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ