ជីវិតកម្សាន្ដ
Ice និងម្ដាយ បង្ហោះសារប្លែកៗ អ្នកគាំទ្រចូលមកលើកទឹកចិត្តព្រោងព្រាត
Ice Preechaya បង្ហោះរូបភាពអេក្រង់ខ្មៅរួមជាមួយ Caption បញ្ចាក់ថា ធ្វើឲ្យអស់ពីសមត្ថភាព ខណៈដែលម្ដាយរបស់នាងក៏បង្ហោះសារមួយចម្លែកៗលើគណនីផ្ទាល់ខ្លួនអមជាមួយកូនស្រី។ ភ្លាមៗនោះដែរ មហាជនជាច្រើនបានសម្រុកទៅផ្តល់ការគាំទ្រយ៉ាងច្រើនលើសលប់លើអ្នកទាំងពីរ។
ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនក៏កំពុងដាក់ការសង្ស័យថា តើមានរឿងអ្វីកើតឡើងចំពោះតារាស្រី Ice Preechaya ក្រោយនាងបង្ហោះរូបអេក្រង់ខ្មៅលើបណ្ដាញសង្គម Instagram រួមជាមួយនឹងការសរសេរសារថា “ខ្ញុំកំពុងឆ្លៀតពេលមកប្រាប់ថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា សូមថែរក្សាខ្លួនអ្នក ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ។ ព្រោះខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ”។

លើសពីនេះ នៅមុននេះបន្តិចម្តាយរបស់ Ice ក៏បានបង្ហោះសារនៅលើ Instagram ដូចគ្នាផងដែរ ដោយបង្ហាញរូបភាពម្តាយរបស់នាងកំពុងដេកក្នុងឡានសង្គ្រោះបន្ទាន់ និងបានសរសេរសារប្រៀបដូចជាការរិះគន់ជីវិតថា៖
ក្នុងមួយវិនាទីទៀត វានឹងគ្មានជីវិតរស់ឡើយ! អរគុណព្រះជាខ្លាំងដែលនៅតែមានចិត្តមេត្តាដល់កូន។ មូលហេតុគឺជាស្ថានភាពមួយដែលមានខ្យល់មូសុងខ្លាំង ដែលបណ្តាលឲ្យខ្វះការគិតល្អិតល្អន់មុននឹងធ្វើអ្វីមួយ។ អ្វីដែលកើតឡើង គឺដោយសារមានអ្នកនិយាយថាអាណិត ហើយចង់ជួយព្រោះលោភលន់ខ្លួនឯង មិនបន្ទោសអ្នកណាទេ។ ប៉ុន្តែនៅលើមូលដ្ឋាននៃការអាណិតមានអត្ថប្រយោជន៍។ នៅពេលដែលព្រឹត្តិការណ៍មិនដំណើរការដូចការរំពឹងទុក វាក្លាយជាអ្វីដែលគេនិយាយក្នុងន័យឈឺចាប់ និងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើង។ រហូតដល់ធ្វើឲ្យគ្រួសារបែកបាក់ ហើយបាននាំវាទៅដល់ចំណុចដែលគាត់បានសម្រេចចិត្តយកជីវិតផ្ទាល់ខ្លួនមកលេងសើច។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានដល់មនុស្សជាច្រើន។ មនុស្សដែលមានឱកាសបានទទួលភាពលោភលន់ ភាពក្រីក្រ និងបញ្ហាដែលកើតមានមកលើគេ នឹងធ្វើឲ្យគេមិនមានឱកាសគិតពិចារណាឲ្យបានហ្មត់ចត់អំពីលុយកាក់ រហូតបាត់បង់គ្រួសារ។ ប្រសិនបើនរណាម្នាក់ប្រាប់យើងថាពួកគេចង់ជួយដោយការអាណិតអាសូរនោះ មានតិចតួចណាស់នៅក្នុងពិភពលោកនេះ។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអានហើយគិតឲ្យច្រើនតាមដែលអាចធ្វើបាន ទោះបីជាលុយជារឿងចាំបាច់ក៏ដោយ ជីវិតនិងគ្រួសារគឺសំខាន់បំផុត។ កុំជឿអ្វីដោយងាយ”។

យ៉ាងណាមិញ បន្ទាប់ពីមហាជនជាច្រើនដែលបានអានសារទាំងរបស់តារាសម្ដែង Ice និងម្តាយនាង គ្រប់គ្នាមានការព្រួយបារម្មណ៍ និងបានផ្ញើសារគាំទ្រផ្ដល់ជាកំលាំងចិត្តឲ្យអ្នកតាំងពីរបន្តទៅមុខទៀត។ កុំចុះចាញ់ បើទោះបីជាពួកគេកំពុងជួបទុក្ខលំបាកខ្លាំងកម្រិតណាក៏ដោយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ទាក់ទងគ្នា៧ឆ្នាំ តួប្រុសរឿង “មេធាវីកាត់ស្នេហ៍” ប្រកាសប្រេះឆាជាមួយមិត្តស្រី

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?