Connect with us

ជីវិតកម្សាន្ដ

ម្ដាយ Great ប្រកាសប្រគល់មាសសុទ្ធដល់អ្នកស្ម័គ្រចិត្តធ្វើកូនប្រសាស្រី

បានផុស

នៅ

ម្ដាយរបស់តារាសម្ដែងប្រុសប្រចាំប៉ុស៍លេខ៣ថៃ បានប្រកាសជ្រើសរើសកូនប្រសាស្រីភ្លាមៗ សម្រាប់ឲ្យកូនច្បងគឺលោក Great Warintorn ហើយគាត់នឹងប្រគល់មានសុទ្ធដែលមានតម្លៃ៥៥បាតពីលើ ជាអំណោយថែមទៀត។

ការប្រកាសរបស់ម្ដាយ Great Warintorn បានធ្វើឡើងស្របពេលដែលកូនប្រុសច្បង Great Warintorn ក្លាយជាតួសំខាន់ក្នុងរឿង​ “បុព្វេសន្និវាស វគ្គ២” ដោយលោកត្រូវដើរតួជាស្ដេចផែនដី ប៉ុន្តែត្រូវបានតួឯកស្រី Bella Ranee បដិសេធសំណើរធ្វើជាស្នំឯករបស់ទ្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ដោយមិនឲ្យរង់ចាំរឿងភាគបុរាណនេះឈានដល់ទីបញ្ចាប់ទាន់ នាពេលថ្មីនេះផងដែរម្ដាយរបស់លោកស្រាប់តែបង្ហោះរូបភាពខ្លួនឯងកាន់កាបូបមាសមួយឈុតធំ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ អមជាមួយនឹងសរសេរចំណងជើង​ថា «​បើ​ពូ​តាន់ (តួអង្គស្រីក្នុងរឿង)​មិន​ចាប់​អារម្មណ៍​នឹង​កូន​ខ្ញុំ​ទេ​ ខ្ញុំ​សូម​ប្រកាសម្តង​ទៀត​នៅ​ទី​នេះ​ ​ស្ត្រី​ថៃ​ណា​ម្នាក់​ដែលចង់​ធ្វើ​ជាកូនប្រសាស្រីដោយការ​ពេញ​ចិត្ត​ទាំង​សង​ខាង។ ម៉ាក់កំពុងត្រៀមជូនកូនប្រសារមួយឈុត ២៥បាត មួយដុំ៣០បាត»។

បន្ទាប់មក ម្ដាយរបស់ Great Warintorn ក៏បាន​សរសេរ​សារ​ក្នុង​រូបភាព​បញ្ជាក់​យ៉ាង​ច្បាស់​បែបនេះ “ពូ​តាន់ សូមគិតម្តងទៀតទេ?”

យ៉ាងណាមិញ ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​ភាព​រំភើប និង​ញញឹម​សម្រាប់​អ្នក​គាំទ្ររបស់ក្រុមគ្រួសារមួយនេះ។ លើសពីនេះ មិនមែនជារឿងលេងសើចទេ ក្នុងនោះគេសង្កេតឃើញមាននារីវ័យក្មេងជាច្រើនក៏បានដាក់ពាក្យធ្វើជាកូនប្រសាស្រីយ៉ាងច្រើនលើសលុប៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Best បង្ហោះ​សារ​អរគុណ​បុរស​ពីរ​នាក់​ ក្រោយ​ឪពុកជួបរឿងអាស្រូវកេរ្តិ៍ខ្មាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម