Connect with us

ជីវិតកម្សាន្ដ

មិត្តជិតស្និទ្ធទម្លាយមូលហេតុ​ដែល Cheer និងមិត្តប្រុសបែកគ្នា មិនមែនជនទី ៣

បានផុស

នៅ

អ្នកគាំទ្រ​បាននិង​កំពុង​តែ​អបអរដល់​គូ​ស្នេហ៍ Cheer Thikumporn និង​មិត្ត​ប្រុសហៃសូលោក Hiso Big Bencharongkul ប៉ុន្តែបែរជាស្រងាកចិត្តយ៉ាងធំនិងមាន​ការ​ភ្ញាក់​ផ្អើល​​ នៅពេលលេចព័ត៌មានថាពួកគេបានបែកគ្នាហើយក្រោយ ក្រោយ​ពី​ស្រលាញ់​គ្នា​ជាង​៤​ឆ្នាំ​មក ។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការបែកបាក់របស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនហាក់មិនអស់ចិត្តនិងមានមន្ទិលសង្ស័យយ៉ាងច្រើនលើពួកគេ។ ជាពិសេសអ្នកគាំទ្រគិតថា អាចនឹងមានជនទី៣ចូលមកលូកលាន់ទើបធ្វើឲ្យប្រេះឆាបែបនេះ។

ក្រោយមក កាលពីពេលថ្មីៗនេះ នៅ​ក្នុង​កម្មវិធី Khao Sai Khai​ មិត្ត​ជិតស្និទ្ធ​របស់ Cheer បាន​ចេញមុខមកទម្លាយពីមូលហេតុ​នៃ​ការ​បែក​គ្នា​របស់​គូស្នេហ៍ដែលគ្រប់គ្នាតែងទន្ទឹងរង់ចាំថ្ងៃមង្គល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្ត​ជិតស្និទ្ធ​រូបនេះបានបង្ហើបថា ​គូស្នេហ៍​មួយ​គូ​នេះ​បាន​និយាយ​និង​ជួប​ជាមួយ​អ្នក​លើកទឹកចិត្ត​មុន​ទៅ​ជប៉ុន​។ វាដូចជាមនុស្សពីរនាក់រស់នៅជាមួយគ្នា ហើយមានអារម្មណ៍ថានៅពេលដែលពួកគេបានជួបគ្នា នៅចំណុចជាក់លាក់មួយដែលនឹងឈានទៅជំហានបន្ទាប់ វាពិតជាគ្មានបញ្ហាអ្វីទាំងអស់។ មិន​មែន​មក​ពី​ភាគី​ទី​បីណាដែលចូលមកបំបែកពួកគេទេ អត់​មាន​ទាល់​តែ​សោះ ពួក​គេ​ចុះ​សម្រុង​គ្នា​បាន​ល្អ​ណាស់។

ក្នុងនោះមិត្តរបស់ Cheer បាននិយាយបន្ថែមទៀតថា មានរឿងជាច្រើនដែលពួគគេឆ្លងកាត់ជាមួយគ្នា។ ពួកគេមិនដឹងថាពួកគេនឹងបន្តទៅថ្ងៃអនាគតដោយរបៀបណា? វា​មិន​មែន​អំពី​ការ​រៀប​ការ​ទេ គឺ​គេ​និយាយ​រឿង​មួយដែលមិនអាចប្រាប់អ្នកទាំងអស់គ្នា។ តាមពិតទៅ មនុស្សម្នាក់ៗមានកាតព្វកិច្ច និងគោលបំណងក្នុងជីវិតរៀងៗខ្លួន ហើយយើងនិយាយអំពីវា តើវាចប់ហើយឬនៅ? ពេលនោះអ្នកទាំងពីរកំពុងស្ថិតក្នុងអារម្មណ៍នៃការលើកទឹកចិត្តដ៏ភាពតានតឹង។ វាដូចជា​ ពួកគេលែងសក្តិសមជាមួយគ្នាទៀតហើយ។

យ៉ាងណាក៏ដោយ ត្បិតថាគូនេះបានបានបែកគ្នាឬមិនទាន់ចេញមុខមកទម្លាយការពិតថាជាយ៉ាងណា ប៉ុន្តែអ្នកទាំងពីរនៅតែគាំទ្រគ្នាទៅវិញទៅមក។ ពួកគេបាន​អរគុណ​គ្នា​ចំពោះ​សេចក្តី​សប្បុរស​សេចក្ដីល្អមានឲ្យគ្នាកន្លងមក។ ពួក​គេ​មិនបាន​ឈ្លោះ​គ្នា ឬ​ស្អប់​គ្នា​នោះ​ទេ ពេលនេះអាចត្រឹមជាមិត្តឬមនុស្សធ្លាប់ស្គាល់តែប៉ុណ្ណោះ។

យ៉ាងណាមិញ បើទោះជាមានព័ត៌មានលេចឮពីទំនាក់ទំនាក់ទំនង៤ឆ្នាំរបស់ Cheer Thikumporn និងមិត្តប្រុសដែលជាអ្នកស្នងមរតករបស់គ្រួសារអ្នកជំនួញដ៏ល្បីល្បាញ​ Hi-So Big Bencharongkul ប្រែជាប្រេះឆាកក្ដី។​ ទស្សនិកជនមានតែរង់ចាំតារាសម្ដែងស្រីរូបនេះ ចេញ​មក​ផ្ដល់បទសម្ភាសន៍ឲ្យកាន់តែច្បាស់ និងដូចពាក្យចចាមអារ៉ាមដូចគេចុះផ្សាយឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖LINE

ចុចអាន៖ស្នេហា៤ឆ្នាំរបស់ Cheer និងមិត្តប្រុសហៃសូ ពេលនេះបន្សល់​ទុក​ត្រឹមមិត្តភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម