Connect with us

ជីវិតកម្សាន្ដ

រឿន ណាត​ ឆ្លើយតបទៅវិញ ក្រោយថៃប្រតិកម្មថាចម្លងស្ទាយ Lisa

បានផុស

នៅ

អតីតបវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៨  រឿន ណាត បានតុបតែងកាយនឹងសំលៀកបំពាកពណ៌ខ្មៅក្នុងឈុតលម្អដោយគ្រឿងអលង្ការរបស់ហាងពេជ្រមួយកន្លែង ព្រមទាំងបង្ហោះលើបណ្ដាញសង្គមហ្វេសបុក បែរត្រូវមហាជនថៃចូលមកប្រតិកម្មថានាងចម្លងស្ទាយ Lisa ទាំងដុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ រឿន ណាត បានបង្ហោះនូវរូបភាពច្រើនសន្លឹកថតឲ្យហាងលក់គ្រឿងអលង្ការរបស់ហាងពេជ្រ ក្នុងនោះនាងបានដាក់ខេបសិនថា “សសើរខ្ញុំស្អាតម្នាក់មួយមក ខ្ញុំឲ្យមួយម៉ឺន”។

ក្រោយមកមិនបានប៉ុន្មា​នផង រូបភាពរបស់នាងហាក់ទទួលការចូលចិត្តនិងបញ្ចេញមតិព្រោងព្រាត ពោលគឺសរសើរសម្រស់របស់អតីតបវរកញ្ញា​ចក្រវាល​ថា នាងស្អាតខ្លាំង និងពូកែតុបតែងកាយឲ្យប្លែកមើលយ៉ាងណាក៏មិនស្គាល់។ ស្របពេលដែល ក្នុងការបញ្ចេញមតិស៊ែរយ៉ាងគគ្រឹកគគ្រេងក៏មានមហាជននៅប្រទេសថៃព្រមទាំងផេកថៃមួយចំនួនបានប្រតិកម្មនិងសរសេរចំណងជើងជាភាសាថៃថា អតីតបវរកញ្ញា​ចក្រវាល​កម្ពុជា ចម្លងស្ទាយទាំងឈុត និងកាយវិការរបស់ Lisa ទាំងស្រុង។

ទោះយ៉ាងណានេះក្ដី សម្រាប់រឿន ណាត នាងមិនបានឆ្លើយតបទាំងកំហឹងទៅភាគីម្ខាងទៀតនោះទេ ខណៈដែលអតីតបវរកញ្ញា​ចក្រវាល​កម្ពុជារូបនេះគ្រាន់តែបញ្ចេញមតិឆ្លើយតបពីក្រោមរូបភាពរបស់នាងយ៉ាងទន់ភ្លន់ថា “អ្នកស្គាល់ខ្ញុំមិត្តភក្តិ ជិតស្និតដឹងហើយថា ខ្ញុំស្រលាញ់​​ Lisa ខ្លាំង ឃើញថៃចេញមកប្រតិកម្ម​ យីគ្រាន់តែធ្វើខ្លួនតាម idolខ្លួន អត់បាន”! នាងក៏បានបន្ថែមនៅពីក្រោមការបញ្ចេញមតិរបស់អ្នកគាំទ្ររបស់នាងទៀតថា ក្នុង story ក៏ប្រាប់ហើយ!

យ៉ាងណាមិញ​ នេះក៏មិនមែនជាលើកទីមួយសម្រាប់រឿន ណាត ដែលត្រូវថៃរិះគន់នាងឡើយ។ កាលពីប៉ុន្មានឆ្នាំមុននាងក៏ធ្លាប់ត្រូវទស្សនិកជនថៃបញ្ចេញមតិមិនល្អលើនាងថា ចម្លងឈុតបុរាណថៃទាំងដុល។ ប៉ុន្តែនាងនៅតែមិនខ្វល់ហើយក៏មិនបានតបតទៅវិញនាំមានជម្លោះណាមួយកើតឡើងឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឌួង ហ្សូរីដា តារាឆ្នើមលើកពាន Outstanding Ceo Award 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម