Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon

បានផុស

នៅ

យោងតាម koreaboo​ បញ្ចាក់ឲ្យដឹងថា អ្នកលេងអ៊ីនធឺណិប្រទេសតកូរ៉េខាងត្បូងកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយការធ្វើប្រៀបធៀបរវាងព្រះអង្គម្ចាស់ចុងក្រោយនៃរាជវង្ស Joseon របស់ប្រទេសកូរ៉េ និង Suho សមាជិកក្រុម EXO ។

កាលពីថ្ងៃទី ១៦ ខែធ្នូ អ្នកលេងអ៊ីនធឺណិតបានចាប់ផ្តើមវែកញែកព្រោងព្រាតពីព្រះភ័ក្ររបស់ព្រះអង្គម្ចាស់ចុងក្រោយនៃរាជវង្ស Joseon ដែលមើលទៅដូចជា Suho សមាជិកក្រុម EXO បេះដាក់។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ជំរុញ​ឲ្យមាន​ការ​ពិភាក្សា​ដោយ​និយាយ​ថា​ រូបភាព​របស់​ព្រះអង្គម្ចាស់ Yi U បានធ្វើឲ្យគាត់​គិត​ដល់ Suho សមាជិក​ក្រុម EXO ភ្លាមៗតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ មតិមួយចំនួនគឺបានបញ្ចេញយោបល់ទាំងភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿថា​ អ្នកទាំងពីរមានមុខស្រដៀងគ្នារកកន្លែងខុសគ្មាន។ ជាពិសេសសូម្បីតែកាល Suho នៅតូចក៏មានរូបរាងទម្រង់មុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon ផងដែរ។

សូមបញ្ចាក់ដែរថា ព្រះអង្គម្ចាស់ Yi U ជាស្ដេចចុងក្រោយនៃរាជវង្ស Joseon ដែលជារាជវង្សដ៏ល្បីក្នុងសម័យកាលមួយនោះ។ ទ្រង់ប្រសូត្រនៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ ១៩១២ ពីរឆ្នាំ​ បន្ទាប់ពីការបញ្ចូលប្រទេសកូរ៉េពីការគ្រប់គ្រងរបស់ជប៉ុន។ ស្ដេចអង្គនេះត្រូវបានគេស្គាល់ថាទ្រង់មានការលះបង់ខ្លាំងចំពោះបេតិកភណ្ឌកូរ៉េរបស់ប្រទេស ទោះបីជាមានការគាបសង្កត់ឲ្យឱនក្បាលចំពោះជាតិបរទេសក៏ដោយ។ ទ្រង់ថែមទាំងបដិសេធមិនរៀបអភិសេកជាមួយស្ត្រីជនជាតិជប៉ុន ហើយជំនួសមកវិញ ទ្រង់បានរៀបអភិសេកជាមួយ Park Chan-ju ដែលជាកូនស្រីរបស់អភិជនកូរ៉េ រហូតមានបុត្រពីរនាក់។ ក្រោយមក ទ្រង់​ត្រូវ​គេបញ្ចូនទៅកាន់ជប៉ុនហើ់យបន្ទាប់មកទ្រង់បានសុគត​ក្នុង​អំឡុង​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ក្នុងព្រះជន្ម៣២វស្សាតែប៉ុណ្ណោះ។

រូប​ភាព​ខាង​ក្រោម​នេះ ​ជា​រូប​ព្រះ​អង្គ​ម្ចាស់​ ​Yi U តើអ្នកគិតថា ទ្រង់មានព្រះភ័ក្រដូច Suho សមាជិកក្រុម EXO ឬទេ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ក្លាយជាតារាស្រីមានមុខលើទស្សនាវដ្តី Vogue ច្រើនជាងគេបង្អស់លើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម