ជីវិតកម្សាន្ដ
សេពគប់គ្នាជិត១០ឆ្នាំ តួកំប្លែងថៃក្នុងរឿង “ប្រុសលក់ខ្លួន” ចូលរោងការថ្ងៃនេះ
បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ១០ឆ្នាំ ទីបំផុតតារាកំប្លែងថៃលោក Kohtee Aramboy និងមិត្តស្រី Kwang Suphak បានសម្រេចប្រារព្ធពិធីមង្គលការ ចាប់ផ្តើមជីវិតរួមគ្នាជាប្តីប្រពន្ធផ្លូវការនៅថ្ងៃ១៧ ខែធ្នូឆ្នាំ ២០២៣។

តាមរយៈ Sanook បានបង្ហាញថា ក្នុងពិធីមង្គលការរបស់តារាកំប្លែងប្រចាំប្រទេសថៃ មានត្រឹមតែបងប្អូននិងក្រុមមិត្តជិតស្និទ្ធប៉ុណ្ណោះ ដែលចូលរួមជាសាក្សីនៃក្ដីស្រលាញ់របស់អ្នកទាំងពីរ។ ក្នុងនោះផងដែរ មិត្តរបស់លោកបានចែករំលែកវីដេអូឃ្លិបបង្ហាញពីរូបភាពនៃពិធីមង្គលការនាពេលព្រឹកអមដោយខេបសិនបញ្ចាក់ថា “នេះជាពេលវេលាដែលគូស្វាមីភរិយាថ្មី សាច់ញាតិចាស់ទុំ និងភ្ញៀវជិតស្និទ្ធរួមគ្នាស្ដាប់ធម៌ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃក្នុងពិធីសូត្រមន្ត នៅកណ្តាលបរិយាកាសសាមញ្ញ និងឯកជនបំផុត។
បន្ថែមពីលើនោះ នាល្ងាចថ្ងៃ១៧ ធ្នូដដែលនេះ តួកំប្លែងដែលសម្ដែងក្នុងរឿង “ប្រុសលក់ខ្លួន” Kohtee Aramboy និងអនាគតភរិយា នឹងធ្វើសន្និសិទកាសែតដើម្បីបើកបង្ហាញពីប្រវត្តិស្នេហាផ្អែមល្ហែមរបស់ពួកគេ ព្រមទាំងផែនការគ្រួសារនាពេលអនាគតជាមួយប្រព័ន្ធផ្សព្វផ្សាយនៅបន្ទប់ Basilica Room ដល់ក្រុមអ្នកសារព័ត៌មានផងដែរ។

យ៉ាងណាមិញមុនថ្ងៃអាពាធ៍ពិពាធ៍មួយនេះ Kohtee Aramboy បានបង្ហាញរូបថត Pre-Wedding ព្រមទាំងបញ្ជាក់សារថា “មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ពេលរៀបការនៅថ្ងៃទី ១៧ ខែធ្នូ ខ្ញុំប្រហែលជាមិនអាចអញ្ជើញមនុស្សគ្រប់គ្នាឲ្យមកចូលរួមបានទេ ជាពិសេសម្រាប់អ្នកដែលមានការងារច្រើន ឬអ្នករស់នៅឆ្ងាយ។ តាមពិតខ្ញុំចង់អញ្ជើញគ្រប់គ្នា ខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាមកអបអរសាទរយើងទាំងពីរ”៕
សូមទស្សនារូបភាពខាងក្រោម៖




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច