ជីវិតកម្សាន្ដ
ធ្លាយដំណឹង យុគ ចិន្តា ជិតចូលរោងការ ខណៈ គង់ សុជាតិ ត្រៀមធ្វើអ្នកកំដរ
ទស្សនិកជនភ្ញាក់ផ្អើល ខណៈថ្មីៗនេះ មានការទម្លាយថា ពិធីការិនី យុគ ចិន្តា ត្រៀមចូលរោងការឆាប់ៗ នេះ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាក់លាក់ថ្ងៃកំណត់ចូលរោងការ អ្នកនាង យុគ ចិន្តា នៅឡើយទេ។

គេចាំបានថា អ្នកនាង យុគ ចិន្តា ធ្លាប់ប្រកាសចូលរោងការម្តងរួចហើយ កាលពីកំឡុងឆ្នាំ ២០២២ កន្លងទៅ។ កាលនោះ អ្នកនាង យុគ ចិន្តា បានកក់សម្អាងការ និងចុងភៅរួចរាល់ហើយ ប៉ុន្តែពេលវេលាកំណត់មកដល់ពុំឃើញអ្នកនាង ដឹកដៃគូស្នេហ៍ចូលរោងការទៅវិញ សូម្បីតែពេលជួបជុំក្នុងកម្មវិធីមិត្តភ័ក្ដិម្នាក់ៗ បានចោទសួរអ្នកនាងគ្រប់ៗ គ្នា។

ទោះបីយ៉ាងណាថ្មីៗនេះ ក៏ស្រាប់តែពិធីការិនីរួមអាជីពស្និទ្ធស្នាល គឺ អ្នកនាង គង់ សុជាតិ បានទម្លាយថា អ្នកនាង យុគ ចិន្តា ជិតចូលរោងការឆាប់ៗនេះ។ មិនតែប៉ុណ្ណោះ គង់ សុជាតិ ក៏បញ្ជាក់ថា នាងត្រៀមធ្វើជាអ្នកកំដរអ្នកនាង យុគ ចិន្តា ទៀតផង។ អ្នកនាង គង់ សុជាតិ បានលើកឡើងដោយខ្លីថា «yeah … congratulations my friend យុគ ចិន្តា ជិតការហើយ គង់ សុជាតិ ធ្វើជាអ្នកកំដរ»។ តាមរយៈដំណឹងនេះ គេឃើញថា មានអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរ និងជូនពរគ្រប់គ្នា។

គួរជម្រាបថា បច្ចុប្បន្ន អ្នកនាង យុគ ចិន្តា នៅតែជាពិធីការិនីល្បីឈ្មោះមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទោះពេលនេះមិនសូវលេចមុខខ្លាំងក្នុងអាជីពនេះដូចកាលពីមុនក្តី តែអ្នកនាងនៅតែរក្សាតំណែង និងកេរ្តិ៍ឈ្មោះបានយ៉ាងល្អ ដោយភាគច្រើនលេចមុខក្នុងកម្មវិធីធំៗ ប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?