Connect with us

ជីវិតកម្សាន្ដ

រឿង Mavel នឹងដូរតួឯក ក្រោយ Jonathan កំពុងមានរឿងក្ដីក្ដាំអាចជាប់ពន្ធនាគារ

បានផុស

នៅ

Jonathan Majors ដែលជាតារាហូលីវូដកំពុងឡើងកូដ ហើយគ្រោងនឹងដើរតួជាតួឯកក្នុងខ្សែភាពយន្តកំពូលវីរបុរស Marvel នាពេលខាងមុខ ត្រូវបានតុលាការទីក្រុងញូវយ៉ករកឃើញថា​ មានពិរុទ្ធភាពកាលពីថ្ងៃច័ន្ទ ពីបទចោទវាយដំមិត្តស្រីនៅខាងក្រោយឡាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលក្រម​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​កាត់​ទោស​រយៈ​ពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​តុលាការ​រដ្ឋ​ក្នុង​ក្រុង Manhattan។ គាត់ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ពីរ​ករណី និង​បទ​បៀតបៀន​ផ្លូវភេទ។ លោកអាចនឹងត្រូវកាត់ទោសនៅថ្ងៃទី ០៦ ខែកុម្ភៈ​ ដោយប្រឈមមុខនឹងការជាប់គុក ១ឆ្នាំ ប៉ុន្តែព្រះរាជអាជ្ញាមិនបានបង្ហាញពីការកាត់ទោសដែលពួកគេគ្រោងនឹងស្វែងរកនោះទេ។​ ស្របពេលដែលមេធាវី​របស់​លោក​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ចំណែកការិយាល័យមេធាវីស្រុក Manhattan បានសាទរចំពោះសាលក្រមនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ភស្តុតាងបានបង្ហាញពីវដ្តនៃការរំលោភបំពានផ្លូវចិត្ត និងការកើនឡើងនូវគំរូនៃការបង្ខិតបង្ខំដោយ Majors ។

រដ្ឋអាជ្ញាបាននិយាយថា Majors បានវាយដំមិត្តស្រីរបស់គាត់ឈ្មោះ Grace Jabbari នៅក្នុងឡានជួលមួយនៅទីក្រុង Manhattan ក្នុងខែមីនា ដោយធ្វើឲ្យនាងបាក់ម្រាមដៃ និងហើមដៃ និងត្រចៀក។ ហើយ Jabbari ក៏បានផ្តល់សក្ខីកម្មថា Majors បានវាយដំរាងកាយនាងយ៉ាងខ្លាំង បន្ទាប់ពីនាងបានឃើញសារស្រីៗផ្ញើរចូលទូរស័ព្ទរបស់គាត់ រហូតធ្វើឲ្យផ្ទុះដោយកំហឹងឡើងមក។

យ៉ាងណាមិញ ក្រោយត្រូវប៉ូលិសចាប់ខ្លួន Majors ត្រូវបានទម្លាក់ដោយក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួន ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ និងអ្នកផ្សាយពាណិជ្ជកម្មមួយចំនួន។ ជាពិសេស​ប៉ុន្មានម៉ោងបន្ទាប់ពីសាលក្រមបានប្រកាស អ្នកនាំពាក្យរបស់ Walt Disney-owned (DIS.N) Marvel និយាយថា ស្ទូឌីយោបានទម្លាក់តួសម្តែងពីគម្រោងនាពេលអនាគត ខណៈដែល Majors សម្ដែងជាតួអាក្រក់ដែលគេស្គាល់ថាជា Kang the Conqueror នៅក្នុងរឿង “Ant-Man” ក្នុងឆ្នាំនេះ ហើយលោកគ្រោងនឹងដើរតួជាតួឯកនៅឆ្នាំ ២០២៦ នៃការចេញផ្សាយ “Avengers: The Kang Dynasty” ។

សូមបញ្ចាក់ដែរថា Majors មានវ័យ ៣៤ ឆ្នាំបានសម្តែងក្នុងខ្សែភាពយន្តឆ្នាំ ២០១៩ “The Last Black Man in San Francisco” មុនពេលលេចមុខក្នុងភាពយន្តកីឡាកាស “Creed III” និងបង្ហាញខ្លួននៅក្នុងរឿង “Ant-Man and the Wasp: Quantumania” ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖Angelina ទម្លាយថា ​ចង់​បាន​ជីវិត​សាមញ្ញ និង​ចង់​ទុក​ហូលីវូដ​នៅ​ពី​ក្រោយ

ចុចអាន៖សមាជិកក្រុម SHINee រំលឹកខួបលើកទី៦ នៃការស្លាប់របស់ Jonghyun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម