ជីវិតកម្សាន្ដ
អ្នកចាត់ការបង្ហោះឃ្លិប Aum និងអតីតមិត្តប្រុស Pok រងការរិះគន់យ៉ាងដំណំ
ទោះបីជាអ្នកទាំងពីរបានចែកផ្លូវគ្នាហើយក៏ដោយ ក៏អ្នកគាំទ្រនៅតែមិនទាន់ងាកក្រោយពីគូស្នេហ៍មួយគូនេះដដែល ខណៈកាលពីពេលថ្មីៗនេះ អ្នកចាត់ការរបស់ Aum Patcharapa គឺ A Supachai បានបង្ហោះឃ្លិបរបស់គូស្នេហ៍នេះធ្វើឲ្យអ្នកគាំទ្ររិះគន់ភ្លាមៗ។

តាមរយៈការបង្ហោះរបស់អ្នកចាត់ការរូបនេះនៅលើ Instagram បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់តារាសម្ដែងស្រី Aum Patcharapa ជាមួយអតីតមិត្តប្រុស Hi So Pok ក្នុងពិធីមង្គលការរសប់មិត្តសំឡាញ់អ្នកទាំងពីរ។ ក្នុងឃ្លិបនោះផងដែរ មានមនុស្សជាច្រើនបានបង្ហាញខ្លួនក្នុងចំណោមនោះគឺម្នាក់ Aum និង Hi-so Pok ហើយបទចម្រៀងដែលប្រើក្នុងឃ្លិប A Supachai បង្ហាញពីអារម្មណ៍អាលោះអាល័យ។
ទោះយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានឲ្យមហាជនរិះគន់យ៉ាងដំណំជាជាងសរសើរថាពួកគេនឹងត្រលប់មកជានាគ្នាវិញ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា ពេលនេះអ្នកជំនួញ Pok មានសង្សារថ្មីហើយ។ គ្មានផ្លូវនឹងត្រលប់មកត្រូវរ៉ូវគ្នាវិញទេ។ ព្រោះកន្លងមក Pok ចំណាយពេល៥ឆ្នាំជាមួយ Aum អត់បានផល ព្រោះនាងមិនមានគម្រោងរៀបការ។ គ្រាន់តែមានការជប់លៀងជាមួយមិត្តភក្តិនិងសប្បាយជារៀងរាល់ថ្ងៃ។ ហេតុអ្វីបានជាខ្ជះខ្ជាយពេលណាត់ជួបគាត់? អនាគតគ្មានន័យដដែល។
លើសពីនេះក៏មានអ្នកមិនយល់ស្របបន្ថែមទៀតថា Pok មានមិត្តស្រីដែលស័ក្តិសមនឹងគ្នាណាស់ គាត់ជាគ្រូពេទ្យ ឆាប់ៗនេះនឹងរៀបការ បន្ទាប់ពីខ្ជះខ្ជាយពេលវេលាជាមួយ Aum អស់រយៈពេល ៥ឆ្នាំ។ ពួកគេមិនអាចវិលមកសារដើមនោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយថ្លៃសម្រាលកូនទី២ របស់ Mew សក្តិសមជាកូនសេដ្ឋីថៃពិតមែន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?