ជីវិតកម្សាន្ដ
ខ្លាខាំម្ចាស់បទ «CALL ME PAPA» ពេលកំពុងថត MV រងរបួស បញ្ជូនទៅពេទ្យភ្លាមៗ
ខណៈកំពុងតែថត MV ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់បទ«CALL ME PAPA» ត្រូវបានខ្លាខាំរងរបួស យ៉ាងដំណំ។ នេះបើតាមប្រភពគួរឲ្យទុកចិត្តមួយបានទម្លាយឲ្យដឹង។

ដើមហេតុដែលនាំឲ្យ សត្វខ្លាខាំ បណ្ដាលឲ្យរងរបួស លើកំពូល តារាចម្រៀង ខេមរៈ សិរីមន្ដ នេះ ក៏ព្រោះតែ តារាចម្រៀងរូបនេះបានយក សត្វខ្លានោះ មកបី មកលី ដើម្បីសម្ដែង MV បទ«CALL ME PAPA»នេះតែម្ដង ។ ការបី លី លើកដាក់ ច្រើនដងអាចឲ្យសត្វខ្លា មិនសប្បាយចិត្ត ហើយបានខាំ រហូតដល់ទៅ ២ចង្កូម។ ភ្លាមៗ បន្ទាប់ពី ខ្លានោះខាំ កំពូលតារាចម្រៀង បានទៅពេទ្យ ភ្លាមៗ ដើម្បីចាក់ថ្នាំការពារ។
ប្រភពដដែលនោះបានបន្តឲ្យដឹងទៀតថា សត្វខ្លា នោះ ត្រូវបាននាំមកពី «សួនសត្វ ហ្សាហ្វារី» របស់ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្រោមការបង្ហាត់ និងមើលថែ ដោយគ្រូបង្វឹកសត្វ នៃសួនសត្វនោះ។ ប៉ុន្តែបែបណាក្ដី សត្វនោះនៅតែខាំមនុស្សបាន។ ឧកញ៉ា ខេមរៈ សិរីមន្ត ចំណាយចាក់ថ្នាំការពារ មុខរបួស អស់រហូតដល់ទៅជិត១ ពាន់ដុល្លារ។

សូមបញ្ជាក់ផងដែរថា «CALL ME PAPA» ត្រូវបានមហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយ អង្គរក្ស ៤ នាក់ នៅពីក្រោយ វូរូវូ ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ ប្រទេស។
គ្រាន់តែប៉ុន្មានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តងមានអ្នកចូលស្ដាប់រហូតដល់ ១១០០ លានដង (View 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2លាន Videos គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣ កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៏ខ្លីនេះ។

បទចម្រៀង ១ នេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជាអ្នកដឹកនាំផលិតដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMVនេះ ព្រមទាំងសត្វខ្លាពិតៗផងដែរ ដើម្បីឲ្យកាន់តែស៊ី លើបទចម្រៀងនេះ។
ការចំណាយលើការផលិតបទចម្រៀង ១ បទនេះ ត្រូវបានគេដឹងថា ចាយច្រៀង ដើម្បីឲ្យមានស្ដង់ដារប្រកួតប្រជែងជាមួយអន្តរជាតិ។
Galaxy Navatra នឹងបញ្ចេញ Call Me PAPA OFFICIAL MV នៅលើ Channel CAM-POP Galaxy នាថ្ងៃបុណ្យគ្រិស្តម៉ាស ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ