Connect with us

ជីវិតកម្សាន្ដ

លេចមុខ Chompoo ចូលរួមក្នុងមង្គលការរបស់តួរឿង “ខ្មោចត្រឡោកបែក”

បានផុស

នៅ

ដោយសារតែធ្លាប់រួមការងារជាមួយគ្នាកន្លងមក​ ទើបធ្វើឲ្យតារាសម្ដែង Chompoo Araya និង Kohtee Aramboy មានភាព​ស្និទ្ធស្នាលគ្នាខ្លាំង ដល់ថ្នាក់នាងបានទៅចូលរួមមង្គការរបស់តារាកំប្លែងរូបនេះ​យ៉ាងភ្ញាក់ផ្អើលបំផុត។

កាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះតារាកំប្លែងថៃលោក Kohtee Aramboy  និងមិត្តស្រី Kwang Suphak បានសម្រេចប្រារព្ធពិធីមង្គលការ​ ចាប់ផ្តើមជីវិតរួមគ្នាជាប្តីប្រពន្ធផ្លូវការនៅថ្ងៃ១៧ ខែធ្នូឆ្នាំ ២០២៣ ដោយមានភ្ញៀវសុទ្ធតែជាមិត្តជិតស្និតប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ វត្តមានរបស់តារាសម្ដែង Chompoo នាំ​កូន​ប្រុស​ជាទី​ស្រឡាញ់​ទៅ​ចូលរួម​អបអរសាទរ Kohtee Aramboy  ក្នុង​ពិធី​មង្គលការ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​សឹងមិនដឹងថាអ្នកទាំងពីរគឺជាមិត្តនឹងគ្នាឡើយ។​ ហើយនៅលើគណនីផ្ទាល់របស់នាង ក៏បានបង្ហោះរូបភាពនិងខេបសិនបញ្ចាក់ថាមកចូលរូមមង្គលការមិត្តសំឡាញ់ Kohtee។

លើសពីនេះវត្តមានរបសើតារាសម្ដែងកូន៣ បានធ្វើឲ្យកូនកំលោះមានក្ដីរំភើបខ្លាំងរហូតចូលទៅបញ្ចេញមតិពីក្រោមរូបភាពថា អរគុណណាស់មិត្ត សម្រាប់កិត្តិយសនៃការមកចូលរួមពិធីមង្គលការមួយនេះ។ ខ្ញុំពិតជាមិនដឹងថាត្រូវផ្តល់ពាក្យអ្វីដល់អ្នក ប៉ុន្តែអ្នកបានចាប់យកបេះដូងរបស់ខ្ញុំមិត្តជាទីស្រឡាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ រវាង Chompoo Araya និង Kohtee Aramboy ពួកគេធ្លាប់ជួបគ្នាសម្ដែងក្នុងរឿងបែបកំ​ប្លែង CRAZY CRYING LADY​ កាលឆ្នាំ ២០១២ ធ្លាប់កក្រើកប្រទេសថៃ ដោយសារតែការសម្ដែងរបស់អ្នកទាំងពីរយ៉ាងក្រមិចក្រមើមបង្ហាញជូនដល់ទស្សនិកជន៕

អត្ថបទៈ សាង ស្រីល័ក្ខ

ចុចអាន៖សេពគប់គ្នាជិត១០ឆ្នាំ តួកំប្លែងថៃក្នុងរឿង “ប្រុសលក់ខ្លួន” ចូលរោងការថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៩ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម