Connect with us

ជីវិតកម្សាន្ដ

ទស្សនាវដ្ដី Vogue រំលេច​រូបមង្គលការរបស់ Pu Praya និងស្វាមីសេដ្ឋីវៀតណាម ចាយសុទ្ធតែឈុតប្រណិតនិងលំដាប់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអង់គ្លេស បានចងក្រងរូបថតផ្តាច់មុខពីអាពាហ៍ពិពាហ៍​ដ៏ប្រណិតរបស់តារាសម្ដែងថៃ Pu Praya និងស្វាមីអ្នកជំនួញជាជនជាតិវៀតណាមគឺលោក Quoc ដែលជាមហាសេដ្ឋីអាស៊ីដ៏មានទ្រព្យស្តុកស្តម្ភមួយរូបនៅសហរដ្ធអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Vogue British បានបង្ហាញពីរូបភាពប្លែកៗ ខាងក្នុងនៃមង្គលការរបស់ Pu Praya ព្រមទាំងបង្ហាញពីរឿងរ៉ាវនៃពិធីមង្គលការដ៏អស្ចារ្យបំផុតមុនពេលពួកគេជួបគ្នា។ ក្នុងនោះគេថែមទាំងបញ្ចាក់ថា តារាសម្តែងថៃរូបនេះបានស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ប្រណិតបំផុតចំនួន ៤ ពីម៉ាកល្បីៗលើពិភពលោក។ ចំណែកឯតម្លៃ​វិញ​ខ្ពស់​មិនធម្មតានោះទេ។ ជាពិសេស សំលៀកបំពាក់ដែលលេចធ្លោនោះត្រូវបានរចនា និងដេរយ៉ាងពិសេសសម្រាប់កូនក្រមុំពីម៉ាកយីហោដ៏ល្បីល្បាញ Valentino haute couture ដែលបានចំណាយពេល ៦០០ ម៉ោងដើម្បីបង្កើតការកាត់ដេរបែប haute couture បង្កើន VVIP ពីក្រុម Valentino ក្នុងថ្ងៃសំខាន់មួយនេះ។

លើសពីនេះប្រព័ន្ធផ្សព្វផ្សាយ Vogue Britishបានបញញចាក់ទៀតថា មិនត្រឹមតែបង្កើតពិធីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេក្នុងនោះគេសង្កេតឃើញពីទីតាំងប្រារព្ធពិធីជាមួយនឹងទីតាំងដ៏អស្ចារ្យនៅ LA ដោយតុបតែងសាលជាមួយផ្កាកុលាបជាង ២ម៉ឺនទង ដែលត្រូវបានជ្រើសរើសពីថ្នាក់ល្អបំផុតមកពីជុំវិញពិភពលោក និងរចនាអាហាររោយកម្ទេចមាស 24K ធ្វើឲ្យបណ្តាញសារព័ត៌មានអន្តរជាតិ ទស្សនាវដ្តី Vogue បានរាយការណ៍ថា វាជាពិធីមង្គលការដ៏ធំបំផុតក្នុងឆ្នាំ ២០២៣ សម្រាប់តារាល្បីៗ និងតារាហូលីវូដ ហើយវាគឺជាការប្រារព្ធពិធីមង្គលការដ៏គួរឲ្យចាប់អារម្មណ៍បំផុតដែលពោរពេញទៅដោយស្នេហាដ៏អស្ចារ្យផងដែរ។

ទន្ទឹមនោះដែរ តារាសម្ដែង Pu Praya បាននិយាយយ៉ាងសប្បាយរីករាយបន្ថែមទៀតថា «​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​មួយ​សម្រាប់​យើង គឺ​ការ​ឃើញ​ឪពុក​ម្តាយ​របស់​យើង​ទាំង​ពីរ​កំពុង​ប្រារព្ធ​ពិធី​នៅ​កន្លែង​រាំ។ តើ​យើង​មាន​ប៉ុន្មាន​ដង​ក្នុង​ជីវិត ​ដែល​មាន​មនុស្ស​ពិសេស​សម្រាប់​យើង​ក្នុង​បន្ទប់​តែ​មួយ​ដើម្បី​អបអរ​ជាមួយ?

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖លេចមុខ Chompoo ចូលរួមក្នុងមង្គលការរបស់តួរឿង “ខ្មោចត្រឡោកបែក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម