ជីវិតកម្សាន្ដ
ចូលរួមមង្គលការមិត្តសំឡាញ់ Chompoo Araya តុបតែងកាយអស់រាប់លានដុល្លារ
តារាសម្ដែងថៃ Chompoo Araya បានស្លៀកសំលៀកបំពាក់ពណ៌បៃតងខ្ចីពីយីហោប្រណិតមួយទៅចូលរួមពិធីមង្គលការរបស់មិត្តសំឡាញ់ Pitchanart Sakhakorn ដោយក្នុងនោះនាងចាយលើការតុបតែងខ្លួនអស់រាប់លានដុល្លារ។

ដ្បិតថាពីធីមង្គលការរបស់តារាសម្តែងស្រី Pitchanart Sakhakorn និងអ្នកជំនួញ Akkhawat Kongsirikan បានកន្លងផុតទៅច្រើនថ្ងៃក្ដី។ ប៉ុន្តែរូបភាពពោរពេញទៅដោយបរិយាកាសនៃសេចក្តីស្រឡាញ់ភាពកក់ក្តៅរីករាយនៅតែលេចត្រដែតលើបណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះ។
ក្រៅពីការផ្តោតអារម្មណ៍លើរកូនក្រមុំនិងកូនកំលោះ ភ្ញៀវដែលមកអបអរសាទរព្រឹត្តិការណ៍ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផងដែរ។ ដោយសារតែផ្នែកខ្លះនៃភ្ញៀវដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាមនុស្សនៅក្នុងឧស្សាហកម្មកម្សាន្តថៃ។ ហើយជាការពិតណាស់ មនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវផ្តោតអារម្មណ៍ខ្លាំងបំផុតនោះគឺ Chompoo Araya ។
នៅក្នុងព្រឹត្តិការណ៍នេះអ្នកម្ដាយកូន៣រូបនេះ បានស្លៀកសំលៀកបំពាក់ពណ៌បៃតងខ្ចីពីយីហោZuhair Muradដែលជាការប្រមូលផ្តុំនិទាឃរដូវឆ្នាំ ២០២៤ ។ ចំណែកឯគ្រឿងអលង្ការទាំងអស់បានមកពីម៉ាក់យីហោ BVLGAGAI រួមទាំងក្រវិលខ្សែដៃនិងខ្សែដៃមួយពីយីហោ Cartier ។ ដោយឡែក សម្រាប់កាបូបដៃតូចរូបឆ្មាគឺជារបស់យីហោ Judith Liber មានតម្លៃ ៤៩៩៥ ដុល្លារឯណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Chompoo ចូលរួមក្នុងមង្គលការរបស់តួរឿង “ខ្មោចត្រឡោកបែក”

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?