ជីវិតកម្សាន្ដ
ម្ចាស់បទ “My Heart Will Go on” បាត់បង់ការគ្រប់គ្រងចលនារាងកាយទាំងស្រុង
យោងតាម Claudette Dion ដែលជាបងស្រីរបស់ Celine បានបញ្ចាក់ឲ្យដឹងថា តារាចម្រៀងរូបនេះមិនអាចគ្រប់គ្រងចលនារាងកាយមួយចំនួនបានទៀតទេ សូម្បីតែកម្រើកខ្លួនគាត់សឹងថាមិនបានផង។

Celine Dion ត្រូវបានគេដឹងថាគាត់កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺប្រសាទដ៏កម្រ (stiff-person syndrome ) បណ្តាលឲ្យមានការឡើងរឹងនៃសាច់ដុំ និងការកន្ត្រាក់ឈឺចាប់ អាចបណ្តាលមកពីរឿងផ្សេងៗ រួមមានចលនា សីតុណ្ហភាពត្រជាក់ ស្ត្រេស ឬសំឡេងរំខាន។
ទោះយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់ជាច្រើនខែមុនត្រូវបានគេរាយការណ៍ថា មិនអំណោយផលឡើយ។ ហើយមួយរយៈក្រោយនេះ ប្អូនស្រីរបស់ Celine ទើបបានប្រកាសពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់បងស្រីខ្លួនដល់អ្នកគាំទ្រផងដែរ។
Claudette Dion បានប្រាប់ 7 Jours ថា “គាត់មិនអាចគ្រប់គ្រងសាច់ដុំរបស់គាត់ដូចពីមុនបានទេ។ អ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់នោះគឺថាគាត់តែងតែមានវិន័យខ្លាំងណាស់។ គាត់តែងតែធ្វើការយ៉ាងលំបាក! វាជាការពិតដែលនៅក្នុងក្តីសុបិនរបស់យើងក៏ដូចជា Celine គោលដៅគឺដើម្បីត្រលប់ទៅឆាក”។
ដោយឡែក កាលពីខែឧសភា Celine បានលុបចោលកម្មវិធី Courage World Tour ដោយសារជំងឺសរសៃប្រសាទដ៏កម្រមួយដែលអាចធ្វើឲ្យសាច់ដុំកន្ត្រាក់ និងរឹង។ ក្នុងការប្រកាសរបស់ម្ចាស់បទ “My Heart Will Go on”បាននិយាយថា “ខ្ញុំសោកស្ដាយណាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តម្ដងទៀត។ ខ្ញុំខិតខំប្រឹងប្រែងដើម្បីយកកម្លាំងមកវិញ ប៉ុន្តែដំណើរកម្សាន្តប្រហែលជាលំបាកខ្លាំងណាស់ ទោះបីជាជាសះស្បើយ ១០០%ក៏ដោយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាអាមេរិក Patrick បង្ហាញមុខភរិយានិងកូនៗជាសាធារណៈ ធ្វើឲ្យទស្សនិកជនស្រឡាំងកាំង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?