ជីវិតកម្សាន្ដ
ទោះមានវ័យជ្រេបន្តិចមែន តែសម្រស់តារាមួយដួងមិនចាញ់តារាឯទៀតទេ
តារាសម្តែងពូកែខាងទឹកភ្នែក កែវ ពេជ្រពិសី ថ្វីត្បិតតែនាងបានបាត់មុខពីសិល្បៈអស់មួយសន្ទុះធំក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រនៅតែរក្សាបានដូចដើម។
តាមពិតការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះក៏ព្រោះតែស្រីស្រស់ កែវ ពេជ្រពិសី គឺជាអតីតតារាសម្តែងខ្មែរមួយរូបដែលមានសមត្ថភាពសម្តែងខ្ពស់បូករួមនឹងទេពកោសល្យខ្ពស់ផងដែរ។មិនតែប៉ុណ្ណោះបើនិយាយពីរូបសម្ផស្សរបស់តារាស្រីរូបនេះទោះបីជាមានវ័យជ្រេបន្តិចមែនតែរក្សាបានភាពស្រស់ស្អាតនិងភាពទាក់ទាញដដែល។

ជាក់ស្តែងថ្មីៗនេះ មានការបង្ហោះភ្ជាប់រូបភាពរបស់ កែវ ពេជ្រពិសី ដែលគ្រងឈុតប្រពៃណីបុរាណយ៉ាងស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ ក្នុងការបង្ហោះនោះដែរក៏បានលើកឡើងថានេះជាឈុតនាងនាគគ្រងដោយតារាស្រីអ្នកនាង កែវ ពេជ្រពិសី។ ខណៈមានអ្នកគាំទ្រថាកែវ ពេជ្រពិសីនៅ តែស្អាតគ្រាន់តែមានរូបរាងបែកសាច់ទ្រលុកទ្រលន់ជាងមុន។

គួរម្លឹកថាតារាស្រីអ្នក កែវ ពេជ្រពិសី បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បជាច្រើនឆ្នាំមកនោះ គឺនាងបានសាងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈមិនចាញ់តារាប្រុស- ស្រីរួមជំនាន់ឡើយ។ ខណៈភាពយន្តភាគច្រើននាងតែងទទួលតំណែងតួឯកស្ទើរគ្រប់រឿងពិសេសគឺតួអង្គទឹកភ្នែកតែម្តង៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង