ជីវិតកម្សាន្ដ
សុខ ពិសី រក្សាបានការគាំទ្រ និងតំណែងតារាជួរមុខប្រចាំផលិតកម្ម ទោះចូលវ័យជាង ៣០ ឆ្នាំ
តាមការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បខ្មែរ បានមើលឃើញថា តារាចម្រៀងស្រីសំឡេងស្រទន់ កញ្ញា សុខ ពិសី ថ្វីត្បិតបច្ចុប្បន្នមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។

ចំពោះការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ សុខ ពិសី គឺជាអ្នកចម្រៀងខ្មែរមួយរូបមានសមត្ថភាពច្រៀងចម្រៀងបានល្អ បូករួមទេពកោសល្យសិល្បៈខ្ពស់ផងដែរ។

គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្តី តែសម្រស់ ពិសី នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងសម្រាប់ក្រសែភ្នែកអ្នកគាំទ្រ។

ដោយឡែកចាប់អារម្មណ៍នៅឱកាសថ្ងៃខួបកំណើតរបស់តារាចម្រៀង សុខ ពិសី ស្ថិតក្នុងវ័យ ៣៣ ឆ្នាំ មុននេះ ក្រៅពីបង្ហាញអារម្មណ៍រីករាយដែលទទួលបានពាក្យជូនពរពីអ្នកគាំទ្រជាច្រើននោះ នាង ក៏បានលើកឡើងតាមរយៈខ្លឹមសារខ្លីថា «ខ្ញុំមិនខ្វល់ពីអាយុ ព្រោះខ្ញុំនៅតែក្មេង (I don’t Care about age ,I am still a baby)»។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួន បានលើកសរសើរថា «Idol ពិសី សុខ ជូនពរ Queen សុខភាពល្អ សម្រស់ក្មេងជាងវ័យ ជោគជ័យការងារ និងមុខជំនួញ និងមានអ្នកគាំទ្របន្ត និងបន្ថែមទៀត»។ ចំណែកតារារួមទ្រនំ នាយ ចឺម បានលើកឡើងថា «អ្នកចម្រៀង SD សុទ្ធតែស្អាតៗ អត់យល់»។ រីឯ កញ្ញា អ៊ីវ៉ា ជូនពរដែរថា «រីករាយថ្ងៃកំណើតបងស្រីជាទីគោរពស្រលាញ់ ជូនពរបងសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ love u my queen សុខ ពិសី»។

បើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា កញ្ញា សុខ ពិសី កើតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩០ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ តារាសាន់ដេរូបនេះ បានចាប់អាជីពចម្រៀងរយៈពេល ១៩ ឆ្នាំ(២០០៤)មកហើយ ធ្លាប់ច្រៀងនៅផលិតកម្ម KH, Nice Star និងសាន់ដេ។ នាងជាតារាម្នាក់ដែលទៅច្រៀងនៅឆាកណាមាន Fan Fan តាមហែហម និងចាប់ឱបថើបដល់ទីនោះ ព្រោះ ពិសី ច្រើនតែបង្ហាញកាយវិការយ៉ាងសាមញ្ញដល់អ្នកគាំទ្រ ពិសេសការថតរូបដោយស្និទ្ធស្នាលបំផុត។
ជាការពិត កញ្ញា សុខ ពិសី មកទល់ពេលនេះ មានអាយុ ៣៣ ឆ្នាំ ហើយ។ នាងត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ សុខ ពិសី ក៏ទទួលបានការសរសើរថា ជាតារាស្រីមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ