ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្តេជ្ញាចូលរួមថែរក្សាស្នាដៃមរតកដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបន្សល់ទុក
សិល្បការិនីដ៏ឆ្នើមមួយដួងរបស់ខ្មែរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាពេលកន្លងមកត្រូវបានទស្សនិកជនបានដឹងថា នាងតែងមានភាពលេចធ្លោលើសកម្មភាពចូលរួមជួយសង្គម និងការផ្សព្វផ្សាយវប្បធម៌ សិល្បៈខ្មែរ។ តួយ៉ាងថ្មីៗនេះ វត្តីសារ៉ាវឌ្ឍី ក៏បានចេញមកប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ កេរ្តិ៍មរតក ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបន្សល់ទុក។

ប្រាកដណាស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia ២០២២ កាលពីថ្មីៗនេះបានរំលេចខ្លួនយ៉ាងអស្ចារ្យជាការសម្តែងក្នុងឈុតបុរាណនៅក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ “រាត្រីចងចាំលើកទី៤” ឆ្នាំ២០២៣ ដោយមានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។

បន្ទាប់ការបង្ហាញវត្តមានសម្តែងនោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រកាសឆន្ទ:របស់ខ្លួនថា “ វប្បធម៌រលត់ជាតិរលាយ “ នេះជាវេនរបស់ពួកខ្ញុំជាកូនចៅជំនាន់ក្រោយចូលរួមថែរក្សានូវស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបន្សល់ទុកឲ្យយើងទាំងអស់គ្នានាង ខ្ញុំគ្រងឈុត <<ព្រះនាង ជ័យរាជទេវី >> ការសម្ដែងក្នុងកម្មវិធីរាត្រីចងចាំលើកទី៤ កម្មវិធីបង្ហាញវប្បធម៌ខ្មែរលើទឹកដីសាកសិទ្ធនៃខេត្តសៀមរាប។
ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងបន្ថែមដោយរម្លឹកក្នុងថ្ងៃជាទីចងចាំនៃរាត្រីចងចាំដែរថា នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អ្នកគ្រូ លោកគ្រូ បងបងដែលជាសិល្បៈក្នុងប្រព័ន្ធ ដែលបានផ្តល់ឱកាសដ៏ធំមួយនេះដល់រូបនាងខ្ញុំ និងបានជួយបង្ហាត់បង្រៀននាងខ្ញុំយ៉ាងយកចិត្តទុកដាក់ នាងខ្ញុំសូមគោរពចំពោះទឹកចិត្តអ្នកទាំងអស់គ្នាដែលជាអ្នកថែរក្សានូវវប្បធម៌ ខ្មែរយើងយ៉ាងដិតដល់ក្នុងពេលកន្លងមក។

ជាការពិតណាស់ម្ចាស់មកុដ Miss Grand Cambodia២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាអំឡុងខែតុលា ចុងឆ្នាំ២០២២។

យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុង Top5 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែនតែបរវកញ្ញារូបនេះក៏រក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូបផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?