ជីវិតកម្សាន្ដ
ខាត់ សុឃីម បញ្ជាក់ច្បាស់ៗ ក្រោយមានការវែកញែកបំផ្លើសការពិត ពាក់ព័ន្ធ Love Riya
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខប្រតិកម្ម និងបញ្ជាក់ការពិត បន្ទាប់ពីមានការផ្សព្វផ្សាយវែកញែកខុសការពិតពាក់ព័ន្ធរឿងរ៉ាវរបស់គ្រួសារអ្នកលក់អនឡាញអ្នកនាង Love Riya។ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានចាត់ទុកថា ជាការចុះផ្សាយបំភ្លៃការពិត ធ្វើឲ្យមហាជនយល់ច្រឡំចំពោះនាង។
ប្រតិកម្មរបស់អ្នកនាង ខាត់ សុឃីម នេះ បន្ទាប់ពីមានផេកមួយចំនួនបានធ្វើការចុះផ្សាយអំពីសំណេររបស់នាង ដោយដាក់ការសង្ស័យថា ខ្លឹមសារដែលតារាស្រីរូបនេះបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ អាចទំនងចង់សំដៅដល់រឿងរបស់អ្នកនាង Love Riya និងស្វាមី ដែលប្រកាសចែកផ្លូវគ្នា។ ប៉ុន្តែផ្ទុយពីការពិត ត្រូវអ្នកនាង ខាត់ សុឃីម បញ្ជាក់ថា ខ្លួនមិនបាននិយាយពាក់ព័ន្ធ ឬ ប៉ះពាល់នឹងរឿងរ៉ាវអ្នកនាង Love Riya នោះទេ។
ផ្អែកតាមសំណេរតារាពហុជំនាញ ខាត់ សុឃីម លើកឡើងភ្ជាប់ការស៊ែរអត្ថបទដែលចុះផ្សាយត្រូវបាននាងបញ្ជាក់វិញថា «សូមមេត្តាចុះលោកអើយ ខ្ញុំសុំចិត្ត កុំយកខ្ញុំទៅពាក់ព័ន្ធគ្នាអ៊ីចឹង ខ្ញុំមិនបានថាឲ្យប្អូនទេ ខ្ញុំផុសនេះគឺខ្ញុំថាឲ្យប្អូនខ្ញុំទេ សូមបញ្ជាក់ថា កុំឲ្យពួកយើងមើលមុខគ្នាមិនចំ»។
ដោយឡែកកាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ខាត់ សុឃីម បានឲ្យដឹងទៀតថា «ខ្ញុំមិនបានសុំទោសទេ ខ្ញុំគ្រាន់បញ្ជាក់ថា ខ្ញុំសរសេរមិនពាក់ព័ន្ធគ្នាទេ ហើយឈប់សរសេរបំផ្លើសការពិតទៅ…»។ នាងបន្តថា «បើសិនជាម្ចាស់ Page ក្នុងស្រុកមួយចំនួនដែលមានអ្នកតាមដានច្រើន សូមមេត្តាគួរចុះរឿងដែលមានប្រយោជន៍ខ្លះទៅ រឿងដែលអាចជួយសង្គម រឿងដែលនាំឲ្យអន្តរជាតិស្គាល់ប្រទេសកម្ពុជាឲ្យបានច្រើន»។
តារាស្រីអ្នកនាង ខាត់ សុឃីម បានបន្ថែមថា «សូមកុំចេះតែចុះរឿងអត់ប្រយោជន៍ខ្លាំងពេក ហត់ណាស់លោកអើយ បើខ្ញុំខំលេងបុរាណរឿងវប្បធម៌ហើយមានអ្នកចុះច្រើនបែបនេះ មិនដឹងល្អម្តេចទៅ តែនេះឲ្យតែរឿង……..និយាយពីថា ចុះផ្តាច់ព្រលឹង សុំខ្លាចហើយម្ចាស់ Page មួយចំនួនស្រុកខ្ញុំ»។
សូមជម្រាបថា កាលពីថ្មីៗ មុននេះ អ្នកនាង ខាត់ សុឃីម បានបញ្ចេញសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងបែបនេះថា «ប្តីដែលយើងរើសខ្លួនឯង គួរតែទទួលយកចរិតស្រីនគាត់ខ្លះ ព្រោះយើងរើសមនុស្សមកធ្វើប្តី មិនមែនទេវតាទេ ស៊ិសងាកលែងៗ គិតតែពីក្តីសុខខ្លួនឯង ភ្លេចគិតដល់ក្តីសុខកូន អាណិតគ្នាផង នេះគឺជាចរិតស្ត្រីអឿអួតអាងក្នុងសង្គមសព្វថ្ងៃ»។
យ៉ាងណាក្រោយការបង្ហោះអត្ថន័យខាងលើនេះ មានមហាជនមួយចំនួនបានបញ្ចេញមតិជាហូរហែ ខណៈ អ្នកនាង ខាត់ សុឃីម ក៏ឆ្លើយតបដែរថា «បងសូមអភ័យទោសដល់ប្អូនៗ មួយចំនួន ដែលប្រឹងចូលមកខមមិនបញ្ចេញមតិយ៉ាងច្រើន ហើយមិនបានយល់ន័យដែលបងផុស(ពេលខ្លះខ្ញុំផុស ដើម្បីឲ្យមនុស្សក្នុងគ្រួសាររបស់ខ្ញុំគាត់បានដឹង) ក៏ប្អូនៗ យកទៅធ្វើជាការបញ្ចេញមតិផ្សេងៗ នៅក្នុង Accontt ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្លាចហើយសម័យហ្វេសប៊ុក»៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង