Connect with us

ជីវិតកម្សាន្ដ

ពិធីមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី រៀបចំយ៉ាងប្រណិត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ទស្សនិកជន​បានជ្រាប​ហើយថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ ជាថ្ងៃសិរីសួស្តី​ នៃអាពាហ៍ពិពាហ៍​របស់​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ ខណៈ​ពិធីមង្គលការ​នេះ​​ បានរៀប​ចំឡើង​យ៉ាង​អធិកអធម ​ស្ថិត​នៅ​គេហដ្ឋាន​ដ៏​ធំ​​ស្កឹមស្កៃ​​ នា​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត់សម្គាល់​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់ ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ ព្រឹកមិញ​នេះ ​មាន​ការ​អញ្ជើញចូលរួម​ដ៏ខ្ពង់ខ្ពស់​​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​មន្ត្រី​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ធំៗមួយ​ចំនួន​ ព្រមទាំង​សមាជិកគ្រួសារ​​ រួម​នឹង​ភ្ញៀវកិត្តិយស​ ក៏​ដូចជាមិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​ច្រើនកុះករ​។

តាមរយៈការ​បង្ហោះ​រូបភាព​ជាច្រើន​បង្ហាញ​ពីទិដ្ឋភាព​ នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​អ្នកនាង ហ៊ិន ចន្ទ័នីរ័ត្ន និង​គូ​ស្នេហ៍​បណ្ដូល​ចិត្ត​លោក ឌី ពេជ្រ នៅថ្ងៃ​នេះ​ គេសង្កេត​ឃើញ​មានការរៀប​ចំ​តែង​លម្អ​រោង​ជ័យ​យ៉ាង​ស្រស់​ស្អាត​ប្រណិត និង​សម្រិត​សម្រាំង​ជា​ទីបំផុត។ អ្នកគាំទ្រ និង​មហាជន​ ចាប់​អារម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពីបានឃើញ​កូនក្រមុំ-កំលោះ ១គូ​នេះ​បង្ហាញ​ខ្លួន​ក្នុង​ឈុត​រៀបការ និង​ឈុត​ប្រពៃណី​តាម​ទំនៀមទម្លាប់​របស់​ខ្មែរ​យ៉ាង​ស្រស់​ស្អាត។

ជាក់ស្ដែង​នៅ​ក្នុង​ឱកាស​នេះ​ដែរ អ្នកនាង ហ៊ិន ចន្ទ័នីរ័ត្ន និង ​ស្វាមី​លោក ឌី ពេជ្រ បាន​បង្ហាញ​នូវ​ស្នាម​​ញញឹម​ដ៏​​ផ្អែមល្ហែម​មាន​សេចក្តីសុខ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ​ដោយ​សារ​ពេល​នេះ​ គឺ​ជា​​ថ្ងៃ​​ដ៏​មាន​សុភមង្គល​គួរ​ឲ្យ​ចងចាំ។ តាមរយៈ​នេះ​គឺ​មាន​អ្នកគាំទ្រ និង​មិត្តភក្តិ​សិល្ប:​ជាច្រើន​បាន​សម្តែង​ការ​ចូលរួម​អបអរ និង​ជូនពរ​ដល់​គូស្នេហ៍ ហ៊ិន ចន្ទ័នីរ័ត្ន និងស្វាមី​លោក ឌី ពេជ្រ ផង​ដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ៥ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម៥៩ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម