Connect with us

ជីវិតកម្សាន្ដ

ប៉ុស្តិ៍លេខ៣ ត្រៀមជំរុញតារាសម្ដែងប្រុសថ្មី ឲ្យពូកែដើរតាមគន្លង Mark និង Nadech

បានផុស

នៅ

ប៉ុស្តិ៍លេខ៣ថៃបាននិងកំពុងជំរុញតារាសម្ដែងចំណូលថ្មីលោក Wu Kittiphon បន្ទាប់ពីទើបបង្ហាញខ្លួនក្នុងរឿងភាគមួយរបស់ទូរទស្សន៍ប៉ុស្តិ៍នេះដោយមានចំណងជើងថា “Tricky in Love” ក្នុងនាមជាតួឯកប្រុសនិងជាស្នាដៃបង្កើតរបស់អ្នកចាត់ការ A Supachai ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថាក្នុងភាពយន្តមួយនេះជារឿងដំបូងនិងថ្មីស្រឡាងសម្រាប់លោកក្ដី ប៉ុន្តែយ៉ាងណា តារាសម្ដែងវ័យក្មេងរូបនេះហាក់ធ្វើបានយ៉ាងល្អប្រសើរ។​ ដែលនេះបង្ហាញថាលោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​បាន​ជោគជ័យ​តាម​គន្លង​របស់​លោក Mark-Nadech ជាតារារៀមច្បងកំពុងសាងកេរ្ត៍ឈ្មោះល្បីរន្ទឺ។

លើសពីនេះថែមទៀតដែរ ងាកទៅកាន់ប៉ុស្តិ៍លេខ៣ឯណោះវិញក៏កំពុងតែជំរុះដុះខាត់នូវជំនាញបន្ថែមលើ Wu Kittiphon ខណៈដែលរឿងភាគដំបូងរបស់តួឯកប្រុសរូបបានទទួលការគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់អ្នកគាំទ្រនិងទស្សនិកជន។

សួមបញ្ចាក់ឲ្យដឹងថា Wu Kittiphon គឺជានិស្សិតបរទេសបានបញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Washington Bothell សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​មាន​អាយុ ២៥​ឆ្នាំ។​ បើទោះបីជាទើបប្រឡូកក្នុងវិស័យសិល្បៈថ្មីថ្មោងយ៉ាងណាក៏ដោយ ​ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿជាក់យ៉ាងមុតមាំថា ទៅថ្ងៃមុខ​ Wu Kittiphon អាចនឹងជំនួសតំណែងរបស់តារាជួរមុខ Mark និង Nadech ជាក់ជាមិនខានឡើយ៕

សូមទស្សនានូវរូបភាពខាងក្រោម៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​សេដ្ឋីនី Pang​ សរសើរចំៗថា Cherry ជាតារាស្រីស្អាត​ពី​ធម្មជាតិពិតៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម