Connect with us

ជីវិតកម្សាន្ដ

គៀត សុវណ្ណាឡាង មោទនភាពជាកូនខ្មែរផ្សព្វផ្សាយវប្បធម៌អរិយធម៌មរតកដូនតា

បានផុស

នៅ

តារាចម្រៀង​ និងសម្តែងកញ្ញា គៀត សុវណ្ណាឡាង កាលពីថ្មីៗនេះបានទម្លាយអារម្មណ៍របស់ខ្លួនអមដោយរូបភាពជាច្រើនសន្លឹកក្នុងទម្រង់ប្រពៃណីបុរាណយ៉ាងស្រស់ស្អាត ខណ:នាងក៏បានអះអាងចេញពីបេះដូងថា ខ្លួនមោទនភាពបំផុតកើតជាកូនខ្មែរផ្សព្វផ្សាយវប្បធម៌វអរិយធម៌ និងប្រពៃណីទំនៀមទំលាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលទស្សនិកជនធ្លាប់បានដឹងហើយថា កញ្ញា គៀត សុវណ្ណាឡាង កន្លងមកគឺជាតារាចម្រៀង និងសម្ដែងល្បីម្នាក់ផងដែរ ដោយមានមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនតែងស្រលាញ់ និងគាំទ្រនូវទេពកោសល្យរបស់នាងព្រោះថា តារាស្រីរូបនេះគឺមានភាពក្រមិចក្រមើមទាំងសម្ដែង និងច្រៀងនាងធ្វើបានយ៉ាងល្អទៀតផង។

ដោយឡែកងាកមកចាប់អារម្មណ៍ទាក់ទងនឹងការចូលរួមផ្សព្វផ្សាយពីវប្បធម៌អរិយធម៌មរតកដូនតារខ្មែរវិញតារាស្រីរូបស្រស់កញ្ញា គៀត សុវណ្ណាឡាង កន្លងមកនាងក៏មិនដែលភ្លេចនោះដែរគឺ សុវណ្ណាឡាង តែងលេចវត្តមានជាបន្តបន្ទាប់ហើយអ្វីដែលអ្នកគាំទ្រសរសើរថែមទៀតដោយថ្មីៗនេះ សុវណ្ណាឡាង រំលេចខ្លួនក្នុងឈុតប្រពៃណីថតនៅប្រាសាទបាភួនយ៉ាងស្រស់ស្អាត។

កញ្ញា គៀត សុវណ្ណាឡា បានបញ្ជាក់ខ្លឹមសារខ្លីថា“ខ្ញុំស្រលាញ់វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទំលាប់ប្រទេសរបស់ខ្ញុំមោទនៈភាពជាតិខ្មែ(ប្រាសាទបាភួន)”។ សកម្មភាពនេះទទួលបានការគាំទ្រនិងសរសើរច្រើនពីមហាជនក្នុងនាងជាកូនខ្មែរមួយរូប សុវណ្ណាឡាង បានចូលរួមផ្សព្វផ្សាយពីវប្បធម៌ដូនតាខ្មែរ។

គួរបញ្ជាក់ដែរថា កញ្ញា គៀត សុណ្ណាឡាង គឺជាអតីតតារាចម្រៀងល្បីឈ្មោះរូបនៅក្នុងផលិតកម្មធំមួយដែលមហាជនជាច្រើនតែងតែស្រលាញ់ និងគាំទ្រនាងជាខ្លាំង ប៉ុន្តែក្រោយពីផលិតកម្មរបស់នាងដែលធ្លាប់ជ្រកបានផ្អាកផលិតបទចម្រៀងទើបនាង​ងាកមកចាប់អាជីពជាតារាសម្ដែងវិញម្ដង។

ចំពោះការងាកមកចាប់អាជីពជាតារាសម្ដែងវិញទៀតសោធ គឺកញ្ញា គៀត សុវណ្ណាឡាង ហាក់មានយីអ៊ុនខ្ពស់ជាខ្លាំង​ក្រោយពីចាប់ដៃគូសម្ដែងជាមួយតារាប្រុសសង្ហាលោក លឹម ជាឡាយ រហូតមានមហាជន និងអ្នកគាំទ្ររបស់នាងដាក់ការសង្ស័យថា នាង និងតារាសម្ដែងលោក លឹម ជាឡាយ បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកយ៉ាងល្អុកល្អើនទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម