Connect with us

ជីវិតកម្សាន្ដ

ណាក់ ស្រីណា ពោលពាក្យប៉ុន្មានឃ្លា ក្រោយមិត្តសម្លាញ់ ហ៊ិន ច័ន្ទនីរ័ត្ន រៀបអាពាហ៍ពិពាហ៍

បានផុស

នៅ

ក្នុង​ពិធី​មង្គលការ​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី ថ្មីៗ​នេះ គេ​ឃើញ​ពិធី​ការិនី កញ្ញា ណាក់ ស្រីណា បាន​បង្ហាញ​វត្តមាន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ដោយ​ធ្វើជា​អ្នក​កំដរ​អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន។ អ្វី​ដែល​ចាប់​អារម្មណ៍​ក្រៅពី​ការ​អបអរ និង​ជូនពរ​ថ្ងៃ​ពិសេស​មិត្តសម្លាញ់ កញ្ញា ណាក់ ស្រីណា ក៏បាន​ពោល​យ៉ាង​ភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​មហាជន​បាន​ដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គឺជា​ថ្ងៃ​សិរី​សួស្តី នៃ​អាពាហ៍ពិពាហ៍​របស់​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ខណៈ​ពិធី​មង្គលការ​នេះ បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម​ស្ថិតនៅ​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នា​រាជធានី​ភ្នំពេញ។

កត់សម្គាល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់ ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រី​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​ធំៗ មួយ​ចំនួន ព្រមទាំង​សមាជិក​គ្រួសារ រួម​នឹង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្ប​យ៉ាង​ច្រើន​កុះករ។

ដោយឡែក​ចាប់​អារម្មណ៍​កញ្ញា ណាក់ ស្រីណា បាន​លើក​ឡើង​ខ្លឹមសារ​ដោយ​ខ្លី​ថា «ស្រីរ័ត្ន ការ​ហើយ ចុះ​ពេល​ណា ស្រី​ណា ម្តង​? ជា​សំនួរ​គេ​សួរ​ពេញ​រោងការ»។ ជាមួយ​គ្នា នៃ​ការ​លើក​ឡើង​របស់ កញ្ញា ណាក់ ស្រី​ណា ខាង​លើ​នេះ ក៏​មាន​អ្នកគាំទ្រ និង​មហាជន​មួយ​ចំនួន បាន​ជូនពរ​នាង​ឆាប់​ដល់​គូ​ផង​ដែរ។

គួរ​រម្លឹក​ថា ក្នុង​ឱកាស​អាពាហ៍ពិពាហ៍​របស់​អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី លោក ឌី ពេជ្រ ឃើញ​ថា គូស្នេហ៍​អ្នក​ទាំងពីរ បាន​បង្ហាញ​នូវ​ស្នាមញញឹម​ដ៏​ផ្អែមល្ហែម​មាន​សេចក្តី​សុខ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ដោយសារ​ពេលនេះ​គឺជា​ថ្ងៃ​ដ៏​មាន​សុភមង្គល​គួរ​ឲ្យ​ចងចាំ។ តាមរយៈ​នេះ ក៏​មាន​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​សិល្បៈ​ជាច្រើន​បាន​សម្តែង​ការ​ចូលរួម​អបអរ​ជូនពរ​ដល់​គូស្នេហ៍ ហ៊ិន ច័ន្ទនី​រ័ត្ន និង​ស្វាមី​លោក ឌី ពេ ជ្រ ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម