ជីវិតកម្សាន្ដ
ក្រោយលាចាកសិក្ខាបទ ! តារាសម្ដែង កាវីន រម្លឹករឿងឈឺចាប់ គ្រាម្ដាយចូលសង្គ្រោះនៅមន្ទីរពេទ្យ
តារាសម្ដែងលោក កាវីន បន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់ បានចែកឋានទៅ លោកក៏សម្រេចចិត្តចូលសាងផ្នួសរយៈពេល ៣ ខែ ១០ ថ្ងៃ (១០០ ថ្ងៃ) ដើម្បីកាន់ទុក្ខ និងជាការតបស្នងសងគុណចំពោះអ្នកមានគុណ។ យ៉ាងណាក្រោយគ្រប់កាលកំណត់ថ្មីៗនេះ លោក កាវីន ក៏បានលាចាកសិក្ខាបទដូចការគ្រោងទុក។

ជាមួយគ្នាដែលតារាសម្តែងលោក កាវីន បានលាចាកសិក្ខាបទប៉ុន្មានថ្ងៃ ស្រាប់តែលោកចេញមករម្លឹករឿងឈឺចាប់គ្រាម្តាយចូលសង្គ្រោះនៅមន្ទីរពេទ្យ។ លោក កាវីន បានលើកឡើងថា «ខ្ញុំឆ្អែតហើយពេទ្យនឹង ម៉ាក់ខ្ញុំដោយសារចង់ឲ្យគាត់ជា ជឿតាមគេយកមកនឹង ចុងក្រោយអន់លើសដើមជាងនៅផ្ទះ អន់រហូតដល់ម៉ាក់បាត់បង់ជីវិត មានអាពេទ្យសម្តីឈ្លើយទៀត គង់តែពេលនឹងខ្លាចវាធ្វើបាបម៉ាក់ខ្ញុំទេ បានខន្តីឲ្យ»។

លោកបន្តថា «អត់លុយថាពិបាក មានលុយក៏រឹតតែយ៉ាប់ ពេទ្យស្រុកខ្មែរ ហើយពេទ្យមួយចំនួនអស់នេះ ចុងក្រោយម្តាយខ្ញុំក៏លាចាកលោកទៅ….ខ្ញុំជិះកាត់ពេទ្យនេះ ខ្ញុំមានអារម្មណ៍ថា កើតជំងឺផ្លូវចិត្ត នឹកដល់រឿងកន្លង ខ្លាចពេទ្យនឹង មេរៀនខ្ញុំម្តងហើយ មិនរាង ព្រោះតែចង់ឲ្យម៉ាក់ជាទីស្រលាញ់ស្មើរជីវិតជា គេឲ្យធ្វើអីក៏ធ្វើដែរ»។

សូមបញ្ជាក់ថា បន្ទាប់ពីសាងផ្នួសបាន ១០០ ថ្ងៃ តារាប្រុសលោក កាវីន បានបញ្ជាក់កាលពីថ្មីៗ ថា «សូមអនុមោទនាថ្ងៃឧបោសថសីល ខ្ញុំព្រះករុណា នឹងធ្វើការលាចាកសិក្ខាបទថ្ងៃនេះ មុនអរុណរះ ២០.១២.២០២៣ ខ្ញុំព្រះករុណា បានបំពេញតួនាទីកាតព្វកិច្ចជាបុណ្យកុសលជូនញោមស្រី(អ្នកម៉ាក់) ហ៊ិន ដាន អស់រយៈពេល ៣ ខែ ១០ ថ្ងៃ (ក្នុងភេទជាបព្វជិត) ដោយគិតចាប់ពីថ្ងៃទី ៩.៩.២០២៣-១៧.១២.២០២៣ គឺ គម្រប់ខួប ១០០ ថ្ងៃរួចរាល់»។ លោកបន្ថែមថា «បន្ទាប់ពីលាចាកសិក្ខាបទ នឹងវិលចូលសិល្បៈបំពេញការងារវិញជាធម្មតា សូមសំណូមពរជូនដល់បងៗ ផលិតករ នៅតែបន្តជួយគាំទ្រ និងផ្តល់ឱកាសសម្រាប់រូបខ្ញុំព្រះករុណាអាត្មាភាពបានបង្ហាញសមត្ថភាពបន្តការងារក្នុងជួរសិល្បៈវិញផង ហើយក៏សូមអគុណយ៉ាងក្រៃលែងដល់ញោមញាតិហ្វេនៗ ដែលតែងតែគាំទ្រ និងសួរសុខទុក្ខទាំងបារម្ភកន្លងមក»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ