ជីវិតកម្សាន្ដ
ចូលរួមរាប់ថយក្រោយក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំលើឆ្នេរសមុទ្រ ដំបូងគេបង្អស់ នៅកម្ពុជា “Element” Countdown Music Festival

ទទួលយកបទពិសោធន៍ឆ្លងឆ្នាំដ៏អស្ចារ្យ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ “Element” Music Festival ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅឯគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី៣០ និងទី៣១ ខែធ្នូ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ “Element” Music Festival នេះ នឹងមានការចូលរួមពីសំណាក់ឌីជេលំដាប់ពិភពលោករួមមាន DJ Yellow Claw និង DJ NERVO អមជាមួយវត្តមានឌីជេល្បីឈ្មោះក្នុងតំបន់ជាច្រើនរូបទៀតមានដូចជា DJ Wukong, ក្រុម Hypertrain, DJ Da Tweekaz, DJ 22 Bullets រួមទាំងសិល្បករល្បីឈ្មោះជាច្រើនរូបទៀត។

ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំលើមាត់ឆ្នេរនេះ ត្រូវបានរៀបចំឡើងដោយ One Asia Ventures ជាក្រុមហ៊ុនដែលមានបទពិសោធន៍ ៩ឆ្នាំ ក្នុងការរៀបចំព្រឹត្តិការណ៍កម្សាន្ត និងមានកេរ្តិ៍ឈ្មោះក្នុងតំបន់អាស៊ី។ One Asia Ventures បានរៀបចំព្រឹត្តិការណ៍ចំនួន ៥០០ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ និងបានទាក់ទាញអ្នកចូលរួមសរុបជិត ១លាននាក់ ហើយសម្រាប់ព្រឹត្តិការណ៍ “Element” Music Festival នេះដែរ រំពឹងថានឹងមានអ្នកចូលរួម ១៤ ០០០នាក់។
អ្វីដែលពិសេស និងកាន់តែងាយស្រួល ភ្ញៀវដែលចូលរួមក្នុងពិធីប្រគំតន្ត្រីនេះ អាចធ្វើការកក់កន្លែងស្នាក់នៅជិតនឹងទីតាំងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះផ្ទាល់តែម្ដង គឺនៅឯរីសត Summer Bay Beach Club & Cabins នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលទើបតែបើកដំណើរការជាផ្លូវការកាលពីថ្មីៗកន្លងទៅនេះ។ មិនត្រឹមតែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងប្រគំតន្ត្រីនោះទេ ប៉ុន្តែភ្ញៀវក៏អាចទទួលអាហារដ៏ឈ្ងុយឆ្ងាញ់ដែលមានច្រើនជម្រើស ដ៏ដូចជាកម្សាន្តលេងជាមួយការជិះទោង Reverse Bungee ដែលមានតែមួយគត់នៅកម្ពុជា និងកម្សាន្តអារម្មណ៍ជាមួយកីឡាទឹកជាច្រើនប្រភេទផងដែរ។

លើសពីការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “Element” Music Festival នេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ឈ្មុសឈ្មុលក្នុងការអភិវឌ្ឍ ដើម្បីអាចក្លាយជាគោលដៅដ៏ទាក់ទាញបំផុតប្រចាំតំបន់ឥណ្ឌូចិន តាមរយៈការបើកដំណើរការអគារតាំងបង្ហាញដ៏ទំនើប (Business Center) ទីលានវាយកូនគោលរយៈចម្ងាយឆ្ងាយខ្នាតអន្តរជាតិ ក៏ដូចជាទីលានប្រណាំងរថយន្ត Go-Kart នៅដើមឆ្នាំ២០២៤។ ទាំងនេះគឺផ្នែកមួយនៃចក្ខុវិស័យដ៏វែងឆ្ងាយរបស់គម្រោង Bay of Lights ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលដ៏រស់រវើក និងសម្បូរបែបដើម្បីក្លាយជាគោលដៅទេសចរណ៍ដ៏មានកេរ្តិ៍ឈ្មោះក្នុងតំបន់ឥណ្ឌូចិន។
ដើម្បីទទួលយកបទពិសោធន៍ឆ្លងឆ្នាំដែលពិបាកនឹងបំភ្លេចជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី “Element” Music Festival លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមអំពីការទិញសំបុត្រចូលរួមតាមរយៈ ៖
• ទូរសព្ទ ៖ +855 (0)89 948 871 (ENG) / +855 (0)86 999 182 (KH) / +855 (0)17505444 (KH)
• ទំព័រហ្វេសប៊ុក Bay of Lights Entertainment ៖ http://tinyurl.com/Bay-of-Lights-Entertainment
• វិបសាយរបស់ Wonder Pass ៖ http://tinyurl.com/Element-Musice-Festival
• កម្មវិធីទូរសព្ទដៃរបស់ Wonder Pass ៖ http://tinyurl.com/Wonder-Pass-App
អំពី Bay of Lights
Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកមានទំហំវិនិយោគ ១៦ពាន់លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីទំហំ ៩៣៤ ហិកតា នៅលើដែនដីនៃឈូង សមុទ្ររាម។ ទទួលយកបទពិសោធន៍នៃការរស់នៅ ជាមួយការកម្សាន្ត ប្រកបដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ ចូលរួមជាមួយពួកយើងក្នុងការបើកទំព័រថ្មីនៃគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ល្អឯករបស់កម្ពុជា។ ព័ត៌មានលម្អិតសូមចូលទៅកាន់វិបសាយ thebayoflights.com៕
អំពី One Asia Ventures
One Asia Ventures គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏មានកេរ្តិ៍ឈ្មោះមួយក្នុងតំបន់អាស៊ី ដែលមានបទពិសោធន៍ជាង ៩ឆ្នាំ មកហើយ។ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ One Asia Ventures បានរៀបចំព្រឹត្តិការណ៍ចំនួនជាង ៥០០ព្រឹត្តិការណ៍ ហើយបើគិតចាប់តាំងពីព្រឹត្តិការណ៍ដំបូងមក អ្នកចូលរួមគឺមានសរុបជិត ១លាននាក់ទៅហើយ។ ព្រឹត្តិការណ៍ធំៗមួយចំនួនដែល One Asia Ventures បានរៀបចំនាពេលកន្លងមក មានដូចជាពិធីប្រគំតន្ត្រី Unseen Music Festival ឆ្នាំ២០២២ ដែលមានអ្នកចូលរួមជាង ២ម៉ឺននាក់ និងព្រឹត្តិការណ៍ប្រគំតន្ត្រី SIAM Songkran Music Festival ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?